Ad Code

លោក​ ចម ប្រសិទ្ធ​ ៖ ក្រុមហ៊ុន​សហគ្រាស​តូច​ធំ​នៅ​កម្ពុជា​ បាន​ផ្ដល់​ការងារ​ធ្វើ​ដល់​ប្រជាជន​ធ្វើ​មិន​តិ​ច​ជាង​៧៥​ភាគរយ​



​ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងថា ក្រុមហ៊ុន​សហគ្រាស​តូចធំ​រួម​នឹង​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​កំពុងតែ​ដំណើការ​នៅក្នុង​ប្រទេស​កម្ពុជា​មិនតិច​ជាង៧៥​ភាគរយ​ឡើយ​សម្រាប់​ផ្ដល់​ការងារ​ធ្វើ​រក​កម្រៃ​បាន​សមរម្យ ​ក្នុងការ​ចិញ្ចឹមជីវិត​។

លោក​ទេសរដ្ឋមន្ត្រី​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាង​គោលនយោ​បាយ​ជាតិ​ ស្ដីពី​ការអភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្ប​កម្មវិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម ​និង​សិប្បកម្ម ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​។​

លោក​ទេសរដ្ឋមន្ត្រី​ហ៊ាន​អះអាងថា ក្រុមហ៊ុន​សហគ្រាស និង​អាជីវកម្ម ប្រមាណ ជាង​៩៩.៨% ជា​ប្រភេទ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម (SMEH) ដែល​បាន​ចូលរួម​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ​ចន្លោះ​ពី ៧០%​ទៅ​៨០% និង​នាំមក​នូវ​ផលទុនជាតិ​សរុប​ចំនួន​៥៨%​។​

លោក​ថ្លែង​បន្ត​ថា ​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​សិប្បកម្ម​ដើរតួ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ មុខជំនាញ​សហគ្រិន ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ការរក្សា និង​ធានា​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​កំ​ណី​ន​ថេរ​ក្នុង​អត្រា​៦-៧% ។

SMEH មាន​លក្ខណៈ​ចម្រុះ និង​សម្បូណ៌​បែប ដែល​ភាគច្រើន​ក្នុង​ផ្នែក​នេះ​រួមមាន​សហគ្រាស​កែច្នៃ​ម្ហូបអាហារ សហគ្រាស​គាំទ្រ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ កសិ​-​ឧស្សាហកម្ម និង​សហគ្រាស​កម្មន្ត​សាល​កែច្នៃ​ផលិតផល​ប្រើប្រាស់​ទូទៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន។

កំណើន​ក្នុង​ផ្នែក​SMEH រួមជាមួយ​ភាព​កាន់តែ​ប្រសើរ​ឡើង ​នៃ​គុណភាព និង​ភាព​អនុលោម​ជាមួយ​ទីផ្សារ​តំបន់ និង​អន្តរជាតិ បាន​ក្លាយ​ជា​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា នា​ពេល​អនាគត។​

ក្នុងន័យ​ខាងលើនេះ​ស.បញ្ជាក់​ថា ​៖ ​វិស័យ SMEH ពិតជា​មានការ​ទទួល​ខុសត្រូវ​ធំធេង​ណាស់ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច កាត់បន្ថយ​ភាព​ក្រីក្រ នាំមក​នូវ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​លើកឡើង ​និង​ជំរុញ​ពី​សារៈសំខាន់​ នៃ​សេចក្ដីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម និង​បាន​ស្នើ​ឲ្យ​សមាជិក​អង្គប្រជុំ ពិភាក្សា​ឲ្យ​បាន​ផុលផុស និង​ផ្ដល់​ធាតុ​ចូល​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​សេចក្ដីព្រាង​គោល នយោបាយ​ជាតិ​នេះ បាន​ដាក់​ឆ្លង​ទៅ​រាជរដ្ឋាភិបាល​ក្នុង​ដើម​អាណត្តិ​ទី​៦​នេះ។​

តាម​ការ​រាយការណ៍​របស់​ឯកឧត្ដម ឡាំ គឹម​ឡេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគ្រាស ធុន​តូច និង​មធ្យម និង​សិប្បកម្ម បាន​បង្ហាញ​ថា សេចក្ដីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម និង​ផែនការ​អនុវត្ត​រយៈពេល ២០១៨-២០២៣ ​មាន​មាតិកា​ចែក ចេញ​ជា​៨ ចំណុច គឺ​ -​សេចក្ដី​ផ្ដើម​-​និយមន័យ -​ចក្ខុវិស័យ​-​គោលបំណង និង​គោលដៅ​-​យុទ្ធសាស្ត្រ ការ​តាម​ដាន និង​វាយតម្លៃ​-​សេចក្ដី​សន្និដ្ឋាន​ និង​-​ឧបសម្ពន្ធ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu