Ad Code

អ្នក​បើកបរ​រថយន្ត​ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​នៅ​ពេល​យប់​ មាន​​​​​​ក្មេង​ពាល​ចាំ​គប់​រថយន្ត​តាម​ផ្លូវ​ជាតិ​លេខ​០៥ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង



កំពង់ឆ្នាំង ​៖ ប្រភពពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ មាន​ក្មេង​ពាល​១​ក្រុម​ បាន​គប់​រថយន្ត​ដែល​បើកបរ​តាម​ផ្លូវ​ជាតិ​លេខ​០៥ ​ចំណុច​សាលារៀន​ស្មែ​ត ក្នុង​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បណ្តាលឲ្យ​បុរស​ម្នា​ក់​បាន​បែក​ក្បាល និង​រថយន្ត​គាត់​បាន​បែក​កញ្ចក់ ហើយ​ជនរងគ្រោះ​មក​ឈប់​រថយន្ត​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ទើប​គេ​ដឹង​រឿងនេះ​។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ករណី​ក្មេង​ពាល​ជិះ​ម៉ូតូ​ចាំ​ឆ្មក់​យក​ដុំ​ថ្ម​គប់​ទៅលើ​រថយន្ត​ ក៏​ធ្លាប់​កើត​មាន​រួចមកហើយ​ដែរ នៅ​តាម​ផ្លូវ​ជាតិ​លេខ០​៥​ ក្នុងស្រុក​រលាប្អៀរ ស្រុក​បរិបូរណ៍ ដោយ​ឡែក​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង គឺ​ម្ដុំ​ចុង​ស្ពាន​ខ្សា​ម សង្កាត់​ខ្សា​ម រហូតដល់ ចុង​ភូមិ​ទី​០៨ ចំណុច​ទន្លេ សាប។
ហេតុនេះ​ សូមអ្នក​បើករថយន្ត​ទាំងអស់​នៅ​ពេល​យប់ មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​

ករណី​ខាង​លើ​នេះ ​ប្រជាពលរដ្ឋ បាន​ស្នើសុំ​លោកស្នងការ​នគរបាល​ខេត្ត និង​លោក​អធិការ​នគរបាល​តាម​ស្រុក/​ក្រុង មេត្តា​ជួយ​ចេញ​អន្តរាគមន៍​ពេល​យប់ ដើម្បី​បង្ក្រាប​ និង​ចាប់​ឲ្យ​បាន​ក្រុម​ក្មេង​ពាល​ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ខាងលើនេះ និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ យើង៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu