Ad Code

ក្មេង​ប្រុស​ម្នាក់ ទាញ​ខ្សែ​ហាល​ខោអាវ​ ស្រាប់តែ​ដួល​សសរ​សង្កត់​ខ្លួន​ឯង​ស្លាប់​មួយរំពេច​



រតនគិរី​ ៖ ​ក្មេង​ប្រុស​ជនជាតិ​ទំពួន​ម្នាក់ បាន​ទៅលេង​ក្បែរ​នឹង​បង្គោល​សសរ​ខ្សែ​ចង​ហាល​ខោអាវ ​ខណៈ​នោះ​ដែរ​ ក្មេង​ប្រុស​នេះ ​បាន​ទៅ​ទាញ​ខ្សែ​ហាល​ខោអាវ​ ក៏​ដួល​សង្កត់​ខ្លួនឯង​ស្លាប់​មួយរំពេច​។​

ហេតុការណ៍​ស្លាប់​ក្មេងប្រុស​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ​ថ្ងៃ​អង្គារ ០៦​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ល្អឺ​ន​កាំ​ង​មិ​ស ឃុំ​អូរជុំ​ ស្រុក​អូរ​ជុំ​។​

​មន្ត្រី​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រងគ្រោះ ​ឈ្មោះ សុខ ណុ​ត អាយុ​០៦​ឆ្នាំ ជនជាតិ​ទំពួន​(​ស្លាប់​)​។​

​ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​ បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ​ រួចហើយ​ប្រគល់​សព ទៅ​ឲ្យ​អាណាព្យាបាល​ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​បងប្អូន​ជនជាតិដើម​ភាគតិច​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu