រតនគិរី ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទី បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ឃាត់ ខ្លួនជនសង្ស័យចំនួន០២ជាមុខសញ្ញា ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន០៦កញ្ចប់។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន
១.ឈ្មោះ ឆាយ សុខា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ហ៊ុន ហុក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន
ក្រោយពីបានឃាត់ខ្លួនធ្វើតេស្តទឹកនោម លទ្ធផល វិជ្ជមាន(+) ទាំង០២នាក់។
ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់ ទម្ងន់០៨.៣២ក្រាម ទាំងសំបកថង់ ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារៈសម្រាប់សេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments