Ad Code

វិបត្តិ​ស្រីលង្កា​កាន់តែ​ជ្រៅ​នៅ​ពេល​ប្រធានាធិបតី​កោះហៅ​ការបោះឆ្នោត​បន្ទាន់



ប្រទេស​ស្រីលង្កា​ បាន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​កាន់តែ​ជ្រៅ​នៅ​ថ្ងៃ​សៅរ៍​បន្ទាប់ពី​លោក​ប្រធានាធិបតី Maithripala Sirisena បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ជាបន្ទាន់​មួយ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ ​ត្រូវ​ប្រឈមមុខ​នឹង​ការ​កកស្ទះ​នយោបាយ​រយៈពេល​ពីរ​ខែ​ទៀត​ស្រប​ពេល​គូប្រជែង​ដ៏​ជូរចត់​ទាំងពីរ​កំពុងដណ្តើម​គ្នា​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​របស់គាត់​។​

នៅក្នុង​អ្វីដែល​ក្រុមប្រឆាំង​ថ្កោលទោស​ថា​ជា​ទង្វើ​ខុសច្បាប់​នោះ​, លោក Sirisena បាន​រំលាយ​សភា​កាលពី​ថ្ងៃ​សុក្រ​ហើយ​បានប្រកាស​អំពី​ការបោះឆ្នោត​នៅ​ខែមករា​បន្ទាប់ពី​មានការ​បង្ហាញ​យ៉ាងច្បាស់​ថា នាយករដ្ឋមន្ត្រី​ដែល​ត្រូវបានតែងតាំង​របស់គាត់​គឺ​អតីត​ប្រធានាធិបតី Mahinda Rajapakse នឹង​មិនអាច​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​បច្ចុប្បន្ន​ទេ​។​

លោក Rakapakse និង​នាយករដ្ឋមន្ត្រី Ranil Wikremesinghe ដែល​បាន​បដិសេធ​ចាក​ចេញពី​តំណែង​គឺ​កំពុង​ប្រយុទ្ធ​ដើម្បី​អំណាច​អស់​រយៈពេល​ពីរ​សប្តាហ៍​មកហើយ​ស្របពេល​មាន​ក្តីបារម្ភ​ជា​អន្តរជាតិ​ជុំវិញ​ភាពចលាចល​កាន់តែខ្លាំង​នៅក្នុង​ប្រទេស​កោះ​ដ៏​សំខាន់​មួយ​នេះ​។​

លោក Sirisena បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ដើម្បី​រំលាយ​សភាសមាជិក​ចំនួន​២២៥​អាសនៈ​របស់​កោះ​មួយ​នេះ​និង​បាន​កំណត់ពេល​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី​៥​ខែមករា​មុន​កាលកំណត់​ជិត​ពីរ​ឆ្នាំ​។ នៅក្នុង​ការប៉ុនប៉ង​ដើម្បី​បញ្ចៀស​ការបះបោរ​ប្រឆាំងនឹង​សកម្មភាព​របស់គាត់ គាត់​ក៏បាន​ព្យួរ​សភា​ផងដែរ​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ​ពី​លោក Wickremesinghe ទេ​ប៉ុន្តែ​គណបក្ស United National (UNP) របស់គាត់​បាន​និយាយថា ខ្លួន​នឹង​ជំទាស់​ការបណ្តេញ​ចេញពី​អង្គនីតិប្បញ្ញត្តិ​របស់លោក Sirisena ។​

លោក Sirisena បាន​ទទួលរង​សម្ពាធ​ជា​អន្តរជាតិ​ពី​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ​និង​សហភាព​អឺរ៉ុប​ដើម្បី​អនុញ្ញាត​ឲ្យ​សភា​ធ្វើការ​បោះឆ្នោត​ទៅលើ​ថា​តើ​នាយករដ្ឋមន្ត្រី​រូប​ណា​គួរតែបង្កើត​រដ្ឋាភិបាល​។​
​ទន្ទឹម​នោះ ទីក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​យ៉ាង​ឆាប់រហ័ស​ចំពោះ​ទង្វើ​ចុងក្រោយ​របស់លោក Sirisena ។​

ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ Twitter ថា “​សហរដ្ឋអាមេរិក​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ដែលថា សភា​ស្រីលង្កា​នឹងត្រូវ​រំលាយ​ហើយ​ធ្វើ​ឲ្យ​វា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​វិបត្តិ​នយោបាយ​”៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu