Ad Code

ដេ​ន​នី ក្វាន់ ​៖​ ខ្ញុំ​សុខចិត្ត​ធ្វើ​ព្រះ​នាង​របស់​ប្ដី​អ្នកក្រ​ ប្រសើរ​ជាង​ធ្វើ​ទាសករ​ប្ដី​អ្នកមាន!



​ភ្នំពេញ ​៖ ​តារា​សម្ដែង​ស្រី​ មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​ព្រះវិហារ​ លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ កញ្ញា ដេ​ន​នី ក្វាន់ នា​ឱកាស​ថ្ងៃ​ខួបកំណើត​ នាង​បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ចំពោះ​មនុស្ស​ជាទី​ស្រលាញ់ ​គឺ​លោក ចាន់ មករា ថា​ខ្លួន​មិន​ត្រូវ​ការ​ប្តី​អ្នកមាន​ទ្រព្យធន​នោះ​ទេ​ពោល​គឺ​សុខចិត្ត​ស្រលាញ់​ប្តី​អ្នកក្រ​ ទើប​មាន​សេចក្តីសុខ​។​

តាមរយៈ​ខ្លឹមសារ​ដែល​តារា​ស្រី​ កញ្ញា ដេ​ន​នី ក្វាន់ បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ និង​វីដេអូ​ នាង​បាន​រៀប​រាប់​ថា មាន​មនុស្ស​ជាច្រើន​សួរ​ខ្ញុំ​ថា​ ហេតុអ្វី​ខ្ញុំ​រើសយក​ម្នាក់​ហ្នឹង ​ដែលជា​មនុស្ស​ប្រុស​សាមញ្ញ​បំផុត​ មិន​ស្អាត ​មិន​សង្ហារ ហើយ​មិនមែន​ជា​អ្នកមាន​ទៀត តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ក៏​មិនដឹង​ឡើយ​ថា​រើស​ខុស ឬក៏​រើស​ទៅ​ត្រូវ?​។​

តារា​សម្ដែង​មាន​ប្រជាប្រិយភាព ​កញ្ញា ដេ​ន​នី ក្វាន់ បានលើកឡើង​បន្ថែមទៀតថា ​តែបើ​ឲ្យ​រើស​ថ្មី​ម្តង​ទៀត ​ខ្ញុំ​នៅតែ​រើសយក​ម្នាក់​ហ្នឹង​ដដែល​.. .​។​ ព្រោះ​ស្នេហា​របស់ខ្ញុំ​ទាំងពីរ​មិនមែន​ស្ថិត​លើ​មាត់​អ្នកដទៃ ខ្ញុំ​សុខចិត្ត​ធ្វើ​ព្រះ​នាង​របស់​ប្តី​អ្នកក្រ ប្រសើរ​ជាង​ធ្វើ​ទាសករ​ប្តី​អ្នកមាន​…​អរគុណ​សម្រាប់​ការ​ស្រលាញ់​ដែល​បង​មាន​ចំពោះ​អូន​។​

ជាមួយគ្នា ​នៃ​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​នេះដែរ​ កញ្ញា ដេ​ន​នី ក្វាន់ ក្រៅតែពី​ការ​បញ្ចេញ​អារម្មណ៍​ និង​ទំហំ​ក្តី​ស្រលាញ់​របស់ខ្លួន​លើ​ លោក ចាន់ មករា នេះដែរ​ នាង​ក៏​ទទួល​បាន​កាដូ​ចិញ្ចៀន​ពេជ្រ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ពី​គូស្នេហ៍​រូបនេះ​ផងដែរ​។

ដោយសារតែ​ការ​ទទួលបាន​កាដូ​ថ្ងៃ​ខួបកំណើត​នេះ​ហើយ ទើប​ភ្លាមៗ​នោះ​ ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​រំភើប​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក​ស្ទើរ​ខ្សោះ​ខ្លួន​។​

តាម​ការកត់សម្គាល់​ តា​រា​ស្រី ​កញ្ញា ដេ​ន​នី ក្វាន់ អំឡុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ នាង​មិន​ត្រឹម​តែ​ជោគជ័យ​លើ​មុខ​ជំនួញ ​និង​រឿងរ៉ាវ​សាង​សម្ពន្ធភាព​ស្នេហា​ប៉ុណ្ណោះ​ទេ ​គឺ​តារា​ស្រី​រូបនេះ​ក៏​ចាប់​ផ្ដើម​មាន​ភាព​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ផង​ដែរ​។​

ទង្វើ​នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​គាំទ្រ​ និង​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​នាង​នា​ពេល​បច្ចុប្បន្ន​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu