កំពង់ចាម ៖ សមត្ថកិច្ចនគរបាលស្រុកបាធាយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីល្បួងក្មេងស្រីអាយុ១៤ឆ្នាំ យកទៅរួមភេទ ជាថ្នូរនឹងការឲ្យប្រាក់។
ប៉ូលិសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយយោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលកុមារីរងគ្រោះ។
ប៉ូលិសបានបន្តថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវបានទទួលពាក្យបណ្ដឹងពីឈ្មោះ (ច ម) ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានប្ដឹងឈ្មោះ សាំង ម៉េងហៀង ហៅម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបររកស៊ីកាប់ជ្រូកលក់ ថាបានលួងលោមកូនស្រីរបស់ខ្លួនឈ្មោះ( សហ) អាយុ១៤ឆ្នាំ យកទៅរួមភេទចំនួន០៣ដងរួចមកហើយ។
អាណាព្យាបាលរបស់កុមារីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគេឃើញកូនរបស់គាត់ដើរចេញពីក្នុងវត្តតាំងធ្លក ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ តែម្នាក់ឯង ហើយគាត់សួរនាំទៅកូន វាឆ្លើយថា ឈ្មោះ ម៉េង បានលួងលោមវា ហើយនាំវាទៅរួមភេទជាបន្តបន្ទាប់ ដោយឲ្យលុយកូនគាត់ជាថ្នូរ ហេតុនេះទើបគាត់សម្រេចដាក់ពាក្យប្ដឹងតែម្ដង។
ប៉ូលិសបានបញ្ជាក់ថា ករណីនេះកម្លាំងជំនាញ និងប៉ុស្តិ៍ បាននាំខ្លួនជនសង្ស័យមកសាកសួរ និង កំពុងបំពេញសំណុំរឿងតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានលួងលោមក្មេងស្រីនោះយកទៅរួមភេទទេ គឺក្មេងស្រីនោះបានមកលក់ខ្លួនក្នុងតម្លៃ៥០.០០០រៀលឲ្យខ្លួន ក្នុងការរួមភេទម្ដង ហើយខ្លួនបានរួមភេទជាមួយក្មេងនោះបាន០៥ដង សម្រេចបាន០៤ដង៕
Source: Kampuchea Thmey Daily
0 Comments