Ad Code

ថត​ឡាយ​តាម​ទូរស័ព្ទ​ដៃ នៅ​ផ្លូវ​ស្ងាត់ ត្រូវ​ចោរ​ឆក់​



ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​ដេញប្រផាប់ចាប់ប្រភីង​ បានជា​បន្ត​បន្ទាប់​ ក្រោយ​ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​មិនបាន​សម្រេច​ កាលពី​វេលា​ម៉ោង​០៨​និង​៣៩​នាទី​យប់ ​ថ្ងៃទី០​៩​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០​៥ ត្រង់ចំណុច​ក្រុមទី​០៤ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ​។

​ករណី​ឆក់​ទូរស័ព្ទ​ដៃ​មិនបាន​សម្រេច បង្កឡើង​ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ​ទី​១-​ឈ្មោះ ជា ហេង ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​ជួល ភូមិ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ មុខ​របរ​កម្មករ​សំណង់។ ទី​២​-ឈ្មោះ ឃ​ន រ៉ា​សាន់ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង មុខរបរ​បុគ្គលិក​ហាង​។ ទី​៣-​ឈ្មោះ ទី សុខ​គង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំង​៣​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅវេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​ និង​ជនសង្ស័យ​ ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ដោយ​ជនរងគ្រោះ​ជិះ​ម្នាក់ឯង បាន​ថត​ឡាយ​តាម​ទូរស័ព្ទ​ដៃ លុះដល់​ចំណុច​កើត​ហេតុ ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​តែ​មិន​សម្រេច​ ក៏​ឮ​សំឡេង​ជនរង​គ្រោះ​ស្រែក​ចោរៗ ក៏បាន​កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើការ​ល្បាត​ដេញតាម​ប្រផាប់​ប្រ​ភីង​រហូត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៥​ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១។ ​ជនរងគ្រោះ​ពុំបាន​ដាក់ពាក្យ​បណ្ដឹង​ឡើយ​។

ចំណែក​សម្ភារៈ​ដកហូត​រួមមាន ​ម៉ូតូ​០២​គ្រឿង​ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១J ៥៣១៥ មួយ​គ្រឿង ​និង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១B ២២៥៧ មួយ​គ្រឿង​​។
​បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu