ភ្នំពេញ ៖ នាឡិកា G-SHOCK មានដើមកំណើតក្នុងឆ្នាំ១៩៨៣ រហូតមកដល់ពេលនេះគឺមានរយៈពេល៣៥ឆ្នាំ ហើយតាមបណ្តាប្រទេសដែលជាតំណាងចែកចាយផ្តាច់មុខរបស់នាឡិកា G-SHOCK ទាំងអស់ក៏បានប្រារព្ធខួប៣៥ឆ្នាំនេះផងដែរ រួមទាំងប្រទេសកម្ពុជាដែលមានមជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុន របស់ក្រុមហ៊ុនLDI Enterprise ។
កម្មវិធីគំរប់ខួប៣៥ឆ្នាំរបស់ G-SHOCK បានធ្វើឡើងជាមួយនឹងសន្និសីទសារព័ត៌មាន Shock The World 2018 រួមនឹងការប្រគំតន្ត្រី នៅទល់មុខសាលមហោស្រពកោះពេជ្រកាលពីរាត្រីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨។
លោក គាំង សុង ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនLDI Enterprise បានឲ្យដឹងអំពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនដំបូងដែលមានលោក គួច ទាងងួន ជាអគ្គនាយក នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ននេះបាន២៥ឆ្នាំហើយ ព្រមទាំងបានទទួលនូវទំនុកចិត្តចំពោះផលិតផលដែលក្រុមហ៊ុនធ្វើចរាចរណ៍ ទំនិញជូនអតិថិជននៅក្នុងប្រទេសដែលបានគាំទ្រនិងទទួលស្គាល់ថា ជាផលិតផលពិត១០០% មិនមានការក្លែងបន្លំដូចក្រុមហ៊ុនមួយចំនួនទៀត។ ព្រមទាំងមានបណ្តាក្រុមហ៊ុនម៉ាកនាឡិកា ដៃល្បីៗ លើពិភពលោក បានមកទំនាក់ទំនងផ្តល់សិទ្ធិផ្តាច់មុខដូចជាក្រុមហ៊ុនធំCASIO COMPUTER របស់ប្រទេសជប៉ុន ជាដើម បានផ្តល់សិទ្ធិផ្តាច់មុខនាឡិកាម៉ាក CASIOតាំងពីដើម ខែមេសា ឆ្នាំ២០១៤ រយៈពេល៤ឆ្នាំមកនេះក្រុមហ៊ុនLDI Enterprise បានបើកសាខាCASIO ចំនួន១១សាខានៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប និងមានក្នុងពេលឆាប់នៅខេត្តកំពង់សោម។
លោក គាំង សុង បានឲ្យដឹងបន្ថែមថា នាឡិកាដៃម៉ាក G-SHOCK , CASIO ត្រូវបានផលិតឡើង នៅក្នុងប្រទេសជប៉ុន ឆ្នាំ១៩៨៣។ មកទល់ពេលនេះមានអាយុកាល៣៥ឆ្នាំ ហើយដែលត្រូវបានគេនិយមប្រើប្រាស់ពាសពេញពិភពលោក។ ”ក្រុមហ៊ុនយើងខ្ញុំ សូមធានាអះអាងថា រាល់ផលិតផលនាឡិកាដៃ ដែលបានតាំងលក់នៅក្នុងហាងCASIO របស់យើងខ្ញុំ ទាំងអស់គឺជានាឡិកាដែលផលិតនៅក្នុងប្រទេសជប៉ុនពិតៗ១០០%ឥតក្លែងបន្លំ ព្រមទាំងមានការធានាជាលក្ខណៈអន្តរជាតិរយៈពេលមួយឆ្នាំផងដែរ៕
Source: Kampuchea Thmey Daily
0 Comments