Ad Code

កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate20 និង Mate20 Pro សម្ពោធ​ជា​ផ្លូវការ​ក្នុង​កម្មវិធី​ជួបជុំ​ពាណិជ្ជករ​ចិន



ភ្នំពេញ​ ៖ ​ក្រុមហ៊ុន Huawei បាន​រៀបចំ​កម្មវិធី​ជួបជុំ​ពាណិជ្ជករ​ចិន​ដ៏​ធំ​មួយ ក្នុង​ពិធី​សម្ពោធ​កំពូល​ស្មាតហ្វូន ​Mate20 និង Mate20 Pro នៅ​សណ្ឋាគារ​លំដាប់​កំពូល Rosewood កាលពី​ពេល​ថ្មី​កន្លង​មក​នេះ។

អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ ​ភាគច្រើន សុទ្ធតែ​ជា​ពាណិជ្ជករ​ចិន​ដែល​គ្រប់គ្រង​អាជីវកម្ម​ធំៗ នាយក​ប្រតិបត្តិ អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ចិន លោក សំ អាង អគ្គនាយក Vattnac Group និង​លោកស្រី ឈុន លាង ជា​ប្រធាន Vattanac Group ដែល​ពួកគេ​បាន​ធ្វើ​តេស្ត​កំពូល​ស្មា​ត​ហ្វូ​ន Mate20 និង Mate20Pro ជាមួយ​បទពិសោធន៍​ថ្មី​បំផុត រីករាយ​ជាមួយ​ការសម្តែង​ពិសេសៗ​ជាច្រើន ដូចជា​ការបង្ហាញ​ក្បាច់​រាំ LED Laser light ព្រមទាំង​ការ​ពិសា​អាហារ​ពេល​ល្ងាច។

អតិថិជន​ដែល​ចាប់អារម្មណ៍​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល អាច​ធ្វើការ​កម្មង់​ទិញ​ទុក​មុន នៅ​បណ្តា​ហាង​ដៃគូ​ធំៗ​ដែលមាន​ស្លាក​សញ្ញា Huawei ដែល​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate20 មានតម្លៃ​ត្រឹមតែ $666 រីឯ Mate20 Pro មានតម្លៃ​ត្រឹមតែ $888 ។​



លោក Henry នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន Huawei បាន​លើកឡើងថា “ កំពូល ស្មា​ត​ហ្វូ​ន Huawei Mate20 និង Mate20 Pro បានធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ពិភពលោក និង​កម្ពុជា​យ៉ាងខ្លាំង​ដោយ​មានការ​កម្មង់​ទិញ​ទុក​មុន​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ការ​កម្មង់​ទិញ​លើកទីមួយ​បាន​អស់​មុន​កាលកំណត់​ក្នុង​រយះពេល​ដ៏​ខ្លី​។ ទាំងនេះ​គឺ​ដោយសារ​តែមាន​ការទទួល​ស្គាល់​ទាំង គុណភាព តម្លៃ ការបង្កើត​ថ្មី និង​បច្ចេកវិទ្យា​ថ្មីៗ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។ យើង​ពិតជា​អរគុណ​យ៉ាងខ្លាំង​ចំពោះ​អតិថិជន​ទាំងអស់​ក្នុងការ​គាំទ្រ​កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះ​។ “
កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ ពិតជា​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ជាច្រើន​ជាមួយ​បច្ចេកវិទ្យា​ឈានមុខ​គ្មាន​គូ​ប្រៀប ដែល​ក្លាយ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​មនុស្ស​ទាន់សម័យ។ កំពូល​កាមេរ៉ា​បី​គ្រាប់​របស់ Leica មាន​ទំហំ​រហូតដល់ 40 មេហ្គាភិចសែល មាន​មុខងារ​ថតរូប​បែប Ultra-Wide Angle ថតរូប​បាន​ផ្ទៃ​កាន់តែ​ធំ​ជាង​មុន លម្អិត​ហើយ​ច្បាស់ សមត្ថភាព​ថត​ជាប់​សូម្បីតែ​វត្ថុ​តូចៗ​ក្នុង​រូបភាព និង​ថត​វីដេអូ​ច្បាស់​ដូច​ថត​ភាពយន្ត​។ មិនតែប៉ុណ្ណោះ កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ មាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Kirin 980 7mn ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​ធ្វើ​ឲ្យ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​ល្បឿន​លឿន និង​សន្សំសំចៃ​ថ្ម​បាន​កាន់តែច្រើន ។ រីឯ​ថាមពល​ថ្ម​វិញ​មាន​រហូតដល់ 4200mAh សាក​ថ្ម​បាន 70% ដោយ​ចំណាយ​ត្រឹមតែ 30 នាទី និង​ប្រើ​បច្ចេក​សាក​ថ្ម​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក Reversed wireless charge ដែល​អ្នក​អាច​សាក​ថ្ម​ជាមួយ ស្មា​ត​ហ្វូ​ន​ដទៃ​បាន​យ៉ាង​ងាយស្រួល។

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei នៅតែ​ជា​ក្រុមហ៊ុន​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​កំណើន​ការលក់ ឈរ​នៅ​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក​ក្នុង​ត្រីមាស​ទី 2 និង​ទី 3 ក្នុង​ឆ្នាំ 2018​។ ​ ​លើសពីនេះទៅទៀត Huawei គឺជា​ម៉ាក របស់​ក្រុមហ៊ុន​ចិន​តែមួយគត់​តែ​ស្ថិតក្នុង​ម៉ាក​ដែល​គេ​ឲ្យ​តម្លៃ​បំផុត ប្រចាំឆ្នាំ 2018 ដែលមាន តម្លៃ​ម៉ាក​មាន តម្លៃ 8.4 ពាន​លាន​ដុល្លារ​អា​មេ​រិច ទទួលស្គាល់​ដោយ Forbes​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu