ភ្នំពេញ ៖ តារាចម្រៀងស្រីសំឡេងស្រទន់របស់ផលិតកម្មហង្សមាស ស្ដាប់មិនចេះជិនណាយ កញ្ញា បាន មុនីល័ក្ខ និងតារាប្រុសរូបសង្ហាឌីជេ ម៉ៃ ត្រូវបានប្រកាសឲ្យក្លាយជាអ្នកតំណាងក្នុងការណែនាំនិងផ្សព្វផ្សាយពីសារៈសំខាន់លើគុណភាពប្រើប្រាស់សេវាជួសជុលទូរស័ព្ទ ក៏ដូចជាអត្ថប្រយោជន៍នៃការទិញស្មាតហ្វូនពីហាង សុធឿន អេស៊ា ឯ.ក ដែលបានបើកដំណើរការ លើទីផ្សារកម្ពុជាតាំងពីអំឡុងឆ្នាំ២០០៤។
ការប្រកាសផ្ដល់សិទ្ធិឲ្យតារាចម្រៀងស្រីស្រស់ស្អាត កញ្ញា បាន មុនីល័ក្ខ និងឌីជេ ម៉ៃ ក្លាយជាអ្នកតំណាងរបស់ក្រុមហ៊ុនខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងរបស់ក្រុមហ៊ុន សុធឿន អេស៊ា ឯ.ក នាផ្សាធំថ្មីទល់មុខបេនឡានច្រមុះជ្រូកក្បែរប៉ុស្តិ៍លេខ៣ចាស់។
កញ្ញា បាន មុនីល័ក្ខ និងឌីជេ ម៉ៃ មិនត្រឹមតែក្លាយជាអ្នកតំណាងផ្សព្វផ្សាយសេវាកម្មថែទាំទូរស័ព្ទ iPhoneឲ្យក្រុមហ៊ុនប៉ុណ្ណោះទេ គឺអ្នកទាំងពីរក៏មានតួនាទីរួមគ្នាដើម្បីចែកVIP Card ចំនួន១០០,០០០ផ្ដោតលើការថែទាំទូរស័ព្ទ iPhone ដោយឥតគិតថ្លៃផងដែរ។
លោក គឹម វណ្ណស៊ី ប្រធានគ្រប់គ្រងផ្នែកSoftware ប្រចាំហាងទូរស័ព្ទ សុធឿន បានលើកឡើងនាឱកាសសន្និសីទកាសែតថា តារាប្រុស-ស្រី២រូប គឺកញ្ញា បាន មុនីលក្ខ័ និងឌីជេ ម៉ៃ កន្លងមក ពួកគាត់ជាអតិថិជនច្រើនឆ្នាំមកហើយដែលជឿទុកចិត្តលើសេវាលក់ និងការជួសជុលទូរស័ព្ទ iPhoneរបស់ហាង សុធឿន។
អ្នកទាំងពីរបានជឿជាក់លើហាងយើងបែបនេះ ទើបត្រូវជ្រើសរើសឲ្យក្លាយជាអ្នកតំណាងផ្សព្វផ្សាយចាប់ពីពេលនេះតទៅតែម្ដង។
រាល់អតិថិជនទាំងអស់ដែលបានប្រើទូរស័ព្ទម៉ូឌែលទូរស័ព្ទ iPhone6 រហូតដល់ទូរស័ព្ទ iPhone ម៉ូឌែលចុងក្រោយទាំងថ្មី និង១ទឹក គឺអាចមកជាវសេវាថែទាំជាកញ្ចប់ពីក្រុមហ៊ុន សុធឿន អេស៊ាឯ.ក ដែលមានជាកញ្ចប់៣ខែ ៦ខែ និង១ឆ្នាំក្រោយ ដែលជាកញ្ចប់ពេលមានបញ្ហា។
ដូច្នេះសូមប្រញាប់មកក្រុមហ៊ុនដើម្បីឆែកជូនបើត្រូវតាមលក្ខខណ្ឌនោះក្រុមហ៊ុនជួសជុលភ្លាមៗបើជាករណីធ្ងន់ធ្ងរយូរបំផុត៣ថ្ងៃនឹងប្ដូរmain board ជូនដល់ភ្ញៀវមិនឲ្យយឺតយ៉ាវឡើយ។ សម្តីរបស់លោក គឹម វណ្ណស៊ី ថ្លែងបន្ត។
ប្រធានគ្រប់គ្រងផ្នែកSoftware ប្រចាំហាងទូរស័ព្ទ សុធឿន រូបនេះបានបញ្ជាក់ថា បើសិនជាអតិថិជនមានការចាប់អារម្មណ៍មកជាវកញ្ចប់ VIP Card ដែលនឹងចាប់លក់ពីថ្ងៃជូនដំណឹងតទៅ។ ម្យ៉ាងទៀតការបង្ហាញយុទ្ធនាការចែកប័ណ្ណសមាជិកVIP លើសេវាថែទាំទូរស័ព្ទ iPhone ដោយឥតគិតថ្លៃ ១០០,០០០កាតទូទាំងប្រទេសនោះ គឺចាប់ផ្ដើមនៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនក៏នឹងមានការថតស្ពតមួយផងដែរ។
លោក គឹម វណ្ណស៊ី បានបន្តទៀតថា ចំពោះមូលហេតុដែលជ្រើសយកតារាប្រុស-ស្រីទាំងនេះមកធ្វើជាតំណាងឲ្យក្រុមហ៊ុន និងថតស្ពត គឺដោយសារតែពួកគាត់ ក៏ជាអតិថិជនប្រចាំរបស់ក្រុមហ៊ុន ដែលទទួលសេវាកម្មជួសជុលទូរស័ព្ទនៅក្រុមហ៊ុនច្រើនឆ្នាំមកហើយ ដូច្នេះពួកគាត់បានដឹងច្បាស់ពីភាពជឿជាក់ និងសេវាកម្មរបស់ក្រុមហ៊ុន។
ដោយឡែកកញ្ញា មុនីលក្ខ បានបង្ហាញចំណាប់អារម្មណ៍ថា ខ្ញុំ និងឌីជេ ម៉ៃ គឺត្រូវបានម្ចាស់ហាងទូរស័ព្ទ សុធឿន ផ្តល់ការងារជាតារាថតស្ប៉តប្រចាំហាងមួយនេះ ដោយសារតែយើងធ្លាប់មកទិញនិងជាវផលិតផលទូរស័ព្ទអាយហ្វូនច្រើនដង និងយូរឆ្នាំមកហើយ៕
Source: Kampuchea Thmey Daily
0 Comments