ភ្នំពេញ ៖ “ដោយសារតែឥរិយាបថ និងទស្សនវិស័យរបស់ប្រជាជនកម្ពុជា ចំពោះការចំណាយប្រាក់ បានផ្លាស់ប្តូរយ៉ាងខ្លាំង និងមានឆន្ទៈក្នុងការចំណាយច្រើន ទៅលើផលិតផល និងសេវាកម្ម ជាហេតុនាំឲ្យ ក្រុមហ៊ុន សុភាវ័ន្ត អ៊ិនវេសមិន បាននាំយកសិទ្ធិផ្ដាច់មុខ នៃស្លាកយីហោភោជនីយដ្ឋាន សាច់ស្ដេក ក៏ធំបំផុត និងមានសាខាជាច្រើន នៅទូទាំងប្រទេសថៃ ដែលមានឈ្មោះថា “សានតាហ្វេ Santa Fe” មកប្រទេសកម្ពុជា” លោកស្រី ឌឹម សុភាវ័ន្ត នាយកប្រតិបត្តិក្រុមហ៊ុន សុភាវ័ន្ត បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបើកសម្ពោធសាខាទី១ របស់ភោជនីយដ្ឋាន សានតាហ្វេ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។
លោកស្រី ឌឹម សុភាវ័ន្ត បានឲ្យដឹងទៀតថា ចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជា ភោជនីយដ្ឋាន “សានតាហ្វេ” នឹងផ្តល់ជូននូវជម្រើសអាហារ សាច់ស្តេកជាច្រើនប្រភេទ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ផ្សេងៗគ្នា ទាំងរសជាតិបែបអឺរ៉ុប បែបថៃ និងបែបខ្មែរ ដល់ប្រជាជនកម្ពុជា ដែលរួមមានស្តេកសាច់គោពីអូស្ត្រាលី, សាច់ស្តេកសាច់ជ្រូក, សាច់ស្តេកសាច់មាន់, សាច់ត្រីដូរី សាច់ត្រីធូណា, មីឆាបែបអឺរ៉ុប និងអាហារជាច្រើនមុខទៀតផងដែរ។
“សម្រាប់សាខាទីតាំងទី១ របស់ សានតាហ្វេ Santa Fe ចំណាយអស់ប្រមាណជា ៣០ម៉ឺនដុល្លារ” លោកស្រី ឌឹម សុភាវ័ន្ត បានប្រាប់ឲ្យដឹងរួចបន្តទៀតថា “ហើយគ្រោង នឹងបើកសាខាភោជនីយដ្ឋាន សានតាហ្វេ ឲ្យបានយ៉ាងតិចចំនួន ៥ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។”
រាល់មុខម្ហូបទាំងអស់របស់ សានតាហ្វេ ត្រូវបានធានាលើគុណភាព និងអត្ថប្រយោជន៍ចំពោះសុខភាពជាចម្បង ហើយរាល់រូបមន្តរបស់មុខម្ហូបទាំងអស់ គឺផ្សំឡើងដោយ សានតាហ្វេ ផ្ទាល់ ដែលកំពុងទទួលការពេញនិយម និងល្បីល្បាញ ជានិមិត្តសញ្ញាភោជនីយដ្ឋាន ឈានមុខគេនៅប្រទេសថៃ។
សូមអញ្ជើញមកភោជនីយដ្ឋាន សានតាហ្វេ ដោយផ្ទាល់ ដើម្បីភ្លក្សរសជាតិអាហារ ដ៏ឈ្ងុយឆ្ងាញ់ ជាមួយការបញ្ចុះតម្លៃពិសេស នៅក្នុងឱកាសបើកសម្ពោធសាខាដំបូង របស់ភោជនីយដ្ឋាន សានតាហ្វេ ដែលមានទីតាំងនៅអាគារលេខ 27K មហាវិថីព្រះមុនីវង្ស សង្កាត់ដូនពេញ រាជធានីភ្នំពេញ ជាប់នឹងសាលាក្រុងភ្នំពេញ ចាប់ពីពេលនេះតទៅ៕
Source: Kampuchea Thmey Daily
0 Comments