Ad Code

លោក​Trump ពង្រឹង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​ដោយ​គំរាម​បង្កើន​កងទ័ព​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​



លោក​ប្រធានាធិបតី Donald Trump បាន​ពង្រឹង​វោហារ​សាស្ត្រ​ប្រឆាំង​ការធ្វើ​អន្តោប្រវេសន៍​មុន​ការបោះឆ្នោត​កាន់តែខ្លាំង​នៅក្នុង​ការធ្វើ​យុទ្ធនា​ការឃោសនា​មួយ​នៅ​រដ្ឋ Florida កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ការ​គំរាម​ដាក់ពង្រាយ​ទាហាន​ដល់​ទៅ​១៥,០០០​នាក់​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​

លោក​បាន​និយាយ​នៅ​ទីក្រុង Fort Myers ថា “​ពួកគេ​មាន​មនុស្ស​កម្រោល​ជាច្រើន​នៅក្នុង​ក្បួន​ទាំងនេះ​។ ពួកគេ​មិនមែនជា​ទេវតា​ទេ​”​។ លោក​បាន​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​ជន​ចំណាកស្រុក​មកពី​បណ្តា​ប្រទេស​ក្រីក្រ​នៅ​តំបន់​អាមេរិក​កណ្តាល​ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក​ដោយ​សង្ឃឹមថា​នឹងមាន​ជីវិត​កាន់តែ​ប្រសើរ​ឬ​គេច​ពី​អំពើហិង្សា​។​

លោក Trump បានធ្វើការ​ប្រកាស​ពី​កងទ័ព​មុនពេល​ហោះហើរ​ទៅកាន់​រដ្ឋ Florida សម្រាប់​យុទ្ធនាការ​ដំណាក់កាល​ចុងក្រោយ​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នៅ​ថ្ងៃ​អង្គារ​ក្រោយ​។​

លោក​នឹង​រៀបចំ​ការជួបជុំ​ចំនួន​១១​លើក​នៅ​ទូទាំង​រដ្ឋ​ចំនួន​៨​ក្នុង​រយៈពេល​ប្រាំ​មួយថ្ងៃ​ទៀត​។​
​លោក Trump សង្ឃឹមថានឹង​ជំរុញ​អ្នកបោះឆ្នោត​គណបក្ស​សាធារណរដ្ឋ​និង​ផ្តល់​កម្លាំង​ដល់​គណបក្ស​ឲ្យ​រក្សា​ភាព​លើស​លប់នៃ​សភា​ទាំងពីរ​។​

​ចំណុច​សំខាន់​នៃ​សារ​របស់លោក Trump ចំពោះ​អ្នកគាំទ្រ​គឺជា​ការព្រមាន​សឹងតែ​ប្រចាំថ្ងៃ​ថា សហរដ្ឋអាមេរិក​កំពុង​ត្រូវបាន​វាយប្រហារ​ដោយ “​ការ​លុកលុយ​” ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ហើយ​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​បើកចំហ​ព្រំដែន​។​

កាលពី​ថ្ងៃ​អង្គារ លោក Trump បានប្រកាសថា ទាហាន​បំពេញ​កាតព្វកិច្ច​សកម្ម​ជាង​៥,០០០​នាក់​កំពុង​ត្រូវបាន​បញ្ជូនទៅ​។​
​លោក Trump ជារឿយៗ​បាន​ពិពណ៌នា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ថា​ជា “​អ្នក​ចាប់រំលោភ​” និង​ជា “​ពួក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​”​។ លោក Trump បាន​និយាយថា “​ក្រុម​នេះ​គឺជា​ក្រុមមនុស្ស​ដែលមាន​គ្រោះថ្នាក់​បំផុត​។ ពួកគេ​នឹងមិន​ត្រូវ​ចូលមកក្នុង​ប្រទេស​រប​ស់​យើង​ទេ​”​។​

បើ​យោងតាម​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ឲ្យ​ដឹងថា ស្ថានភាព​នេះ​គឺជា “​វិបត្តិ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​”​។
​ទោះបីជា​យ៉ាងណាក៏ដោយ តួលេខ​របស់​ក្រសួង​បាន​បង្ហាញថា ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ត្រូវបាន​ស្ទាក់ចាប់​ក្នុង​ឆ្នាំ​២០១៨​នេះ​គឺមាន​ត្រឹមតែ​៤០០,០០០​នាក់​ប៉ុណ្ណោះ​ពោលគឺ​ស្មើនឹង​២៥​ភាគរយ​នៃ​ចំនួន​១.៦​លាន​នាក់​ក្នុង​ឆ្នាំ​២០០០៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu