Ad Code

ជម្រុះ​ចុងក្រោយ​ខ្សែក្រវាត់​Wurkz ៖ ពុទ្ធ ឆាយ​រិទ្ធី ជួប Kao Ah ឯ មា​ជ សុខ​រ៉ា ជួប Pheach Aroun



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៧គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នារសៀល​ថ្ងៃអាទិត្យ​ ទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​ជុំ​ចុងក្រោយ​របស់​អ្នក​ប្រដាល់​កម្ពុជា​ ពុទ្ធ​ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ និង​អ្នក​ប្រដាល់​ថៃ​Kao Ah ខណៈ​ដែល​អ្នក​ប្រដាល់​កម្ពុជា​ មា​ជ សុខ​រ៉ា ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Pheach Aroun។​
​ ​
សម្រាប់​ជំនួប​ក្នុង​ជុំ​ចុងក្រោយ​នេះ រវាង​ ពុទ្ធ ឆាយ​រិទ្ធី និង Kao Ah នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។

ពុទ្ធ ឆាយ​រិទ្ធី និង Kao Ah នេះ បើតាម​ការកត់​សម្គាល់​នោះ Kao Ah ប្រហែលជា​ពុំ​អាច​ឈ្នះ ​ពុទ្ធ ឆាយ​រិទ្ធី នោះទេ ដោយសារ​Kao Ah​ គេ​មិនជា​ខ្លាំង​ប៉ុន្មាន​នោះ។​ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥៤​លើក ចាញ់​១១​លើក មិនដែល​ស្មើ ខណៈ​ដែល ​ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​កំណត់ត្រា​ប្រកួត​១១០​លើក ឈ្នះ​៨៤​លើក ចាញ់​២៤​លើក និង​ស្មើ​០២​លើក។

Kao Ah ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ឆ្លងកាត់​៣​ប្រកួត​ដូចគ្នា​Kao Ah ឈ្នះ​បានតែ​១​ប្រកួត​ប៉ុណ្ណោះ ដោយ​ចាញ់​២​ប្រកួត បាន​៥​ពិន្ទុ។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយ​ពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បាន​ដែរ។​

កាលពី​ប្រកួត​ជុំ​ទី​៣ ពុទ្ធ ឆាយ​រិទ្ធី​ ឈ្នះ Pheach Aroun ដោយ​ពិន្ទុ ដែល​សរុប​បី​ប្រកួត​ឈ្នះ​២​ចាញ់​១ បាន​៧​ពិន្ទុ ឯ Kao Ah គេ​វាយ​ចាញ់ ​មា​ជ សុខ​រ៉ា ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ទឹក​ទី​១ សរុប​បី​ប្រកួត សុខ​រ៉ា​បាន​៥​ពិន្ទុ គឺ​ឈ្នះ​១ ចាញ់​២​ប្រកួត។ ចាំមើល ក្នុង​ជុំ​ទី​៤​ដែល​ជា​ជុំ​ចុងក្រោយ​នេះ តើន​រណារ​កបាន​៣​ពិន្ទុ​នោះ​?។​

ចំពោះ មា​ជ​ សុខ​រ៉ា និង Pheach Aroun​វិញ មិនដឹងថា​នរណា​រកបាន​៣​ពិន្ទុ​នោះដែរ​?​។​ សុខ​រ៉ា និង Pheach Aroun ពួកគេ​ក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក។

មា​ជ សុខ​រ៉ា ក្នុង​៣​ប្រកួត​កន្លងមក បាន​៥​ពិន្ទុ គឺ​ឈ្នះ​១ ចាញ់​ពីរ​ប្រកួត។​ សម្រាប់​ការជួប Pheach Aroun លើក​នេះ ពុំ​ដឹង​ថា ​មា​ជ សុខ​រ៉ា អាច​យកឈ្នះ Pheach Aroun បាន​ឬ​អត់​នោះទេ?។

មា​ជ សុខ​រ៉ា គេ​ហាក់ដូចជា​ឡើង​ចុះៗ។ ទោះបី​របៀប​វាយ​របស់​គេ នៅតែ​ល្អ និង​នៅ​រហ័ស​ក៏ពិតមែន តែ​កម្លាំង​ និង​ទឹកចិត្ត​របស់​គេ​ស្រុត​ចុះ។ សុខ​រ៉ា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៣​លើក ឈ្នះ​៥៣​លើក ចាញ់​០៩​លើក និង​ស្មើ​០១​លើក។

ចំពោះ Pheach Aroun វិញ គេ​ជា​ជើង​ខ្លាំង។ Pheach Aroun គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៩៣​លើក ឈ្នះ​៨២​លើក ចាញ់​១១លើក មិនដែល​ស្មើ។ ចាំមើល ការប្រកួត​ក្នុង​ជុំ​ចុង​ក្រោយនេះ រវាង​ មា​ជ សុខ​រ៉ា និង Pheach Aroun តើន​រណារ​កបាន​៣​ពិន្ទុ​នោះ?។​

ដោយឡែក ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ធន់ អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ម៉ន ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើងគោក ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។ ​អ្នក​ប្រដាល់​ពីរ​នាក់​នេះ មិន​ធ្លាប់បាន​ប៉ះ​គ្នា​ទេ​កន្លងមក។​

ម៉ន ភារ​ម្យ ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា ប៉ុន្តែ​គេ​វាយ​មិនសូវ​ច្បាស់​ប៉ុន្មាន​ឡើយ។ ដូច្នេះ​សម្រាប់​ការប្រកួត​ជាមួយ​ធន់ អៀង​ឡៃ ដែល​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​នោះ ពុំ​ដឹង​ថា ផា​រម្យ អាច​យកឈ្នះ​ អៀង​ឡៃ បាន​ឬ​អត់​នោះ​ទេ?។

ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​ ចាន់ រក្សា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ត្រូវបាន​គេ​រំពឹងថា ម៉ន ភារ​ម្យ ប្រហែលជា​ពុំ​អាច​យកឈ្នះ​ ធន់ អៀង​ឡៃ នោះឡើយ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu