កាលពីថ្ងៃអាទិត្យ លោក Rafael Benitez បានអំពាវនាវឲ្យមានការពិនិត្យមើលឡើងវិញលើប្រព័ន្ធអាជ្ញាកណ្តាលជំនួយការអាជ្ញាកណ្តាល VAR ក្រោយពេលដែលក្រុម Newcastleដែលមានគ្នា១០នាក់ ទទួលរងបរាជ័យ១-២ជាមួយក្រុម Wolvesបន្ទាប់ពីមានគ្រាប់បាល់ឈ្នះនៅម៉ោងបញ្ចប់ការប្រកួតរបស់កីឡាករ Matt Doherty។
លោក Benitez បានខឹងសម្បារយ៉ាងខ្លាំង ក្រោយកីឡាករ DeAndre Yedlin ត្រូវបានអាជ្ញាកណ្តាលបណ្តេញពីការប្រកួត សម្រាប់កំហុសមកលើកីឡាករ Diogo Jota បន្ទាប់ពីលេងបាន៥៦នាទី ធ្វើឲ្យក្រុមរបស់គាត់បរាជ័យ និងមាន៣ពិន្ទុពីតំបន់គ្រោះថ្នាក់នៅ Premier League។
លោក Benitez មានការជឿជាក់ផងដែរថា កីឡាករ Willy Boly គួរតែទទួលបានកាតក្រហម ហើយក្រុម Newcastleឈ្នះបាល់ប៉េណាល់ទី ក្រោយកីឡាករ Frenchmanឲ្យកែងកីឡាករ Ayoze Perez ។
លោក Benitez បាននិយាយថា វាគឺជាការឲ្យកែងត្រូវចំមុខ គាត់ចេញឈាម វាច្បាស់ខ្លាំងណាស់។
លោកបន្តថា ប៉ុន្តែលោកមិនបានមើលឃើញការចាកសារឡើងវិញនោះទេ។ អ្នកនឹងមើលឃើញនៅក្នុងការចាក់សារឡើងវិញ ហើយនិងឃើញមុខកីឡាករចេញឈាម ក្រោយពីរឿងរ៉ាវកើតឡើង។ ហេតុដូច្នេះហើយ យើងត្រូវការឲ្យមានការពិនិត្យមើលឡើងវិញ តាម VAR។
ដោយឡែក លោក Nuno Espirito Santo គឺជាអ្នកចាត់ការរបស់ក្លិប Wolvesដែលក្រុមរបស់លោកឡើងមកឈរនៅលេខរៀងទី១០ ក្រោយឈ្នះ២លើកផ្ទួនៗនោះ យល់ឃើញថា ការបណ្តេញចេញនេះ គឺជាត្រឹមត្រូវ ហើយការឲ្យកែង គឺជារឿងកើតឡើងដោយចៃដន្យប៉ុណ្ណោះ ៕
Source: Kampuchea Thmey Daily
0 Comments