ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសហប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀន៤កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជំនាញខណ្ឌ និង ប៉ុស្តិ៍ បានចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ/សង្កាត់ ខាងលើ ឃើញជនសង្ស័យម្នាក់ ក៏ហៅឲ្យឈប់ធ្វើការសាកសួរក៏រកឃើញថ្នាំញៀនតែម្ដង។
ជនសង្ស័យឈ្មោះ ស្រួរ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ជីបម៉ុង ភូមិ៤ សង្កាត់ច្រាំចំរេះ១ មុខរបរកម្មករសំណង់។
រីឯ វត្ថុតាងរួមមាន ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ម៉ូតូម៉ាកសេ១២៥ ពណ៌ទឹកប្រាក់០១គ្រឿង ពាក់ស្លាកលេខកំពត ១K ៩០៥៩ និងទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំងសុង(ចាស់)។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments