Ad Code

យុទ្ធនាការ​ឃោសនាបោះឆ្នោត​បង់​ក្លា​ដែ​ស​ បានចាប់ផ្តើម​ស្រប​ពេល​សមាជិក​គណបក្ស​ប្រឆាំង​ត្រូវ​ចាប់ខ្លួន



មិនមាន​បេក្ខជន​គណបក្សប្រឆាំង​ណាមួយ​ឈរឈ្មោះ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ទេ​ ហើយ​មនុស្ស​រាប់រយ​នាក់​ ត្រូវបាន​ចាប់ខ្លួន​ចំណែក​នាយករដ្ឋមន្ត្រី​កំពុងកាន់​អំណាច​លោកស្រី Sheikh Hasina ត្រូវ​រង​ការចោទប្រកាន់​ពីបទ​មិន​អើពើ​ការត្រួតពិនិត្យ​តាម​លទ្ធិប្រជាធិបតេយ្យ​លើ​អំណាច​របស់​លោកស្រី​ប៉ុន្តែ​ប្រទេស​បង់​ក្លា​ដែ​សបាន​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​ការបោះឆ្នោត​នៅ​បំណាច់​ឆ្នាំនេះ​។​

ប្រជាជន​ជាង​១០០​លាន​នាក់​បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី​៣០​ខែធ្នូ​សម្រាប់​គណបក្ស Awami League របស់លោក​ស្រី Hasina និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឬ​គណបក្សប្រឆាំង​ដែល​និយាយថា ខ្លួន​ត្រូវបាន​គំរាមកំហែង​ដោយ​ប៉ូលិស​។​

មួយ​ថ្ងៃមុន​ការចាប់ផ្តើម​យុទ្ធនា​ការឃោសនា គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស (BNP) ដែល​សង្ឃឹមថានឹង​បដិសេធ​លោកស្រី Hasina ពី​ការទទួលបាន​អាណត្តិ​ទី​៤​នោះបាន​និយាយថា អ្នកគាំទ្រ​របស់ខ្លួន​ជិត​២,០០០​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

ប៉ូលិស​បាន​និយាយថា អ្នក​ដែល​ជាប់ឃុំ​ចាប់តាំងពី​ការបោះឆ្នោត​ត្រូវបាន​ប្រកាស​នៅក្នុង​ខែវិច្ឆិកា​មក​នោះ​គឺមាន​ដីកា​ជាមុន​សម្រាប់​ការចាប់ខ្លួន​ពួកគេ​។​

ប៉ុន្តែ​គណបក្សប្រឆាំង​បាន​និយាយថា លោកស្រី Hasina និង​គណបក្ស​របស់លោក​ស្រី​បាន​ដើរ​តាម “​ផែនការ​” មុន​ការបោះឆ្នោត​ដែល​បាន​រចនា​ឡើង​ដើម្បី​រារាំង​គូប្រជែង​របស់លោក​ស្រី​និង​បំភិតបំភ័យ​អ្នកបោះឆ្នោត​របស់​ពួកគេ​។​

អ្នកនាំពាក្យ​របស់ BNP លោក Rizvi Ahmed បាន​ប្រាប់ AFP ថា “​រដ្ឋាភិបាល​ចង់​រៀបចំ​ការបោះឆ្នោត​ដែល​លម្អៀង​ទៅ​ម្ខាង​។ ការចាប់ខ្លួន​ទាំងនេះ​គឺជា​ការបង្កើត​ភាពភ័យខ្លាច​ក្នុងចំណោម​ប្រជាជន​ដូច្នេះ​ពួកគេ​មិន​ទៅ​បោះឆ្នោត​ទេ​”​។​

ការបង្ក្រាប​បានធ្វើអោយ​មេដឹកនាំ​គណបក្សប្រឆាំង​ជើងចាស់ Khaleda Zia ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ដោយសារ​អំពើពុករលួយ​។​

គណបក្ស BNP បានធ្វើ​ពហិការ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៤​ជុំវិញ​ភាពភ័យខ្លាច​ថា វា​នឹង​មានការ​ក្លែងបន្លំ​ដែល​អនុញ្ញាតអោយ​លោកស្រី Hasina ជាប់ឆ្នោត​ជាថ្មី​។​
​ការបោះឆ្នោត​នោះ​ត្រូវបាន​ថ្កោលទោស​ដោយ​អ្នកសង្កេតការណ៍​អន្តរជាតិ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu