Ad Code

លោក ហែម ពិ​សិទ្ធ​ អភិបាលរង​ខេត្ត ​បញ្ជា​ឲ្យ​កាយ​ដី​ដែល​រំលោភ​ព្រែក​នោះ​ឡើងវិញ​



ស្វាយរៀង ​៖​ អាជីវករ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ផ្សារ​ប្រសូត្រ​ថ្មី​ ចាក់ដី​រំលោភ​ចូល​ដី​ព្រែ​កនៅ​ខាងក្រោយ​ទីតាំង​សំណង់​ផ្សារ​នោះ​ ស្ថិត​ក្នុងភូមិ​ប្រសូត្រ​ ឃុំ​ប្រសូត្រ​ ស្រុក​ស្វាយទាប ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ​​ចុះ​ចាត់វិធានការ​ភ្លាមៗ ដោយ​បញ្ជា​ម្ចាស់​ផ្សារ ប្រសូត្រ​ឈ្មោះ​ ជា សុខា ដែល​ចាក់ដី​រំលោភ​ចូល​ព្រែក​នោះ កាយ​ដី​ចេញ​ឲ្យ​ដូចដើម​ឡើងវិញ​ហើយ​។​

កាលពី​រសៀល​ថ្ងៃទី​៩ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ លោក ហែម ពិ​សិទ្ធ អភិបាលរង​ខេត្ត​បានបញ្ជាក់ ក្នុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ កន្លងមក ក្រោយពី​អាជ្ញាធរ​ស្រុក ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ដឹង​ពី​ករណី​ចាក់​ដី​រំលោភ​នេះ គណៈកម្មការ​ចម្រុះ ដោះស្រាយ​ដីធ្លី បាន​ចុះទៅ​ហាមឃាត់​ឲ្យ​បញ្ឈប់​សកម្មភាព និង​ធ្វើការ​ដោះស្រាយ ដោយ​ឲ្យ​ម្ចាស់​ផ្សារ​ដែល​ចាក់​ដី​លើស​ចូល​ព្រែក​នោះ កាយ​មក​ខាង​លើ​ឲ្យ​ដូចដើម​វិញ ហើយ​ការអនុវត្ត វិធានការ​នោះ បាន​និងកំពុង​ចាប់ផ្ដើម​នៅ​ពេលនេះ​តែម្តង​។​

លោកស្រី ជា សុខា ដែល​ទទួល​បាន​ច្បាប់​វិនិយោគ​ផ្សារ​ប្រសូត្រ​បានឲ្យ​ដឹងថា​ ធម្មតា​ការងារ​អភិវឌ្ឍន៍​វា​តែងតែ​ប៉ះពាល់​បន្តិចបន្តួច ​ខ្ពស់​ ទាប​ ពុំខាន​ឡើយ​។

​លោកស្រី​បាន​បន្តថា ពីមុន​ផ្សារ​នេះ ​ដូច​អណ្ដូង​អញ្ចឹង ​អាជីវករ​លក់ដូរ​មាន​តូប​តូចៗ ​ក្នុង​ភក់ជ្រាំ​វេទនា​ណាស់ ​ដោយ​ឃើញ​ការ​លំបាក​បែបនេះ​ លោកស្រី​មានលទ្ធភាព​ធ្វើ​វិនិយោគ ​ត្រូវ​ចាក់ដី​ឲ្យ​ស្មើ​ផ្លូវជាតិ​លេខ​១ ​ទើប​សាងសង់​សំណង់​ផ្សារ​ប្រសូត្រ​រួចរាល់ ​និង​ចាក់​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ​បាន​ស្អាត ​និង​ស្រួល​ហើយ​។

​លោកស្រី​ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជាប់​ជុំវិញ​សំណង់​ផ្សារ​សុំ​អធ្យាស្រ័យ ​មេត្តា​យោគយល់​ពេល​ផ្សារ​សាងសង់​រួចរាល់​ ផ្លូវចេញចូល​ផ្ទះ​បាន​ស្រួល​ឡើងវិញ​ពុំខាន​ឡើយ​។​ ចំពោះ​ចាក់ដី​ហៀ​ចូល​ចំណី​ព្រែក​នោះ អាជ្ញាធរ​ខេត្ត​ឲ្យ​​ខាង​ក្រុមហ៊ុន​កាយ​ចេញ​នោះ ឥឡូវ​បាន​រួចរាល់​ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu