Ad Code

យោធា​អាមេរិក​ប្រកាសថា ទាហាន​ម៉ា​រី​ន​បាត់​ខ្លួន​ទាំង​៥​នាក់ ​បាន​ស្លាប់​ហើយ ​បន្ទាប់ពី​ការធ្លាក់​យន្តហោះ​នៅ​ប្រទេស ជប៉ុន



នៅ​ថ្ងៃ​អង្គារ យោធា​អាមេរិក​បានប្រកាសថា ទាហាន​ម៉ា​រី​ន​ដែល​បាត់​ខ្លួន​ចំនួន​៥​នាក់​គឺ​បាន​ស្លាប់​ហើយ​និង​បានបញ្ចប់​ប្រតិបត្តិ​ការរុករក​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​បន្ទាប់ពី​យន្ត​ហោះ​យោធា​អាមេរិក​ពីរ​គ្រឿង​បាន​ធ្លាក់​ក្នុងប្រទេស​ជប៉ុន​។​

សេចក្តីប្រកាស​នេះ​បានធ្វើអោយ​ចំនួន​អ្នកស្លាប់​ចុងក្រោយ​នៅក្នុង​ការធ្លាក់​កាលពី​ថ្ងៃទី​៦​ខែធ្នូ​កើន​ដល់​៦​នាក់​ខណៈ​អាកាសយានិក​ទី​៧​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​។​

គ្រោះថ្នាក់​នៃ​យន្តហោះ​ចម្បាំង F/A-18 ជាមួយ​អាកាសយានិក​ពីរ​នាក់​និង​យន្តហោះ​ចាក់​បំពេញ​ប្រេង KC-130 ជាមួយ​អាកាសយានិក​៥​នាក់​បានកើត​ឡើង​នៅ​ព្រឹក​ព្រលឹម​ក្នុង​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​ជ្រោយ Muroto ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន​។​

វា​បាន​ជំរុញអោយមាន​ប្រតិបត្តិ​ការរុករក​និង​ជួយសង្គ្រោះ​ដ៏​ធំ​សម្បើម​មួយ​ដែល​យោធា​អាមេរិក​និយាយថា ឥឡូវនេះ​ត្រូវបាន​បញ្ឈប់​ហើយ​។​

គ្រោះថ្នាក់​នេះ​ត្រូវបាន​គេ​រាយការណ៍​ជា​លើកដំបូង​ថា​បាន​កើតឡើង​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការចាក់​បំពេញ​ប្រេង​ប៉ុន្តែ​យោធា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រឿងនេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ទេ​ហើយ​ថា កាលៈទេសៈ​នៅតែ​ស្ថិតក្នុង​ការស៊ើបអង្កេត​នៅឡើយ​។​

មាន​កងទ័ព​អាមេរិក​ប្រហែល​៥០,០០០​នាក់​កំពុង​ឈរជើង​នៅ​ប្រទេស​ជប៉ុន​ហើយ​គ្រោះថ្នាក់​បែបនេះ​មិនមែនជា​រឿង​ចម្លែក​ទេ​។​

កាលពី​ខែវិច្ឆិកា យន្តហោះ​ចម្បាំង​របស់​កងទ័ពជើងទឹក​អាមេរិក​មួយគ្រឿង​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជិត​កោះ​អូ​គី​ណា​វ៉ា​ភាគខាងត្បូង​ប្រទេស​ជប៉ុន​ហើយ​អាកាសយានិក​ពីរ​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទាំង​នៅរស់​។​

ហើយ​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧ យន្តហោះ C-2A “Greyhound” ដែលមាន​មនុស្ស​១១​នាក់​ជិះ​ក្នុង​នោះបាន​ធ្លាក់ចូល​សមុទ្រ​ហ្វីលីពីន​។ មនុស្ស​ប្រាំ​បីនាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ​ហើយ​ការស្វែងរក​សម្រាប់​មនុ​ស្ស​បីនាក់​ផ្សេងទៀត​ត្រូវបាន​បញ្ឈប់​បន្ទាប់ពី​ការស្វែងរក​រយៈពេល​ពី​រ​ថ្ងៃ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu