Ad Code

ប្រុស​ស្រី​២៤​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី ប្រមូល​បញ្ជូន​ទៅ​តុលាការ



ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៨​ បាន​បញ្ជូន​ជនសង្ស័យ ប្រុស​ស្រី​២៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួមនឹង​ក្រាម​ពណ៌ស​ថ្លា ១២​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក)។ មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ពូក​ជនសង្ស័យ​ទាំង ២៤​នាក់​នេះ ត្រូវ​បាន​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ,​ខណ្ឌដូនពេញ រួមមាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​បាន ០២​ថ្ងៃ​ផ្សេងគ្នា ក្នុងភូមិ​សាស្ត្រ​រៀងខ្លួន នៃ​រាជធានី​ភ្នំពេញ ក្នុងនោះ​រួមមាន ១/ ឈ្មោះ ធឿន ណូ​រ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,២/ ឈ្មោះ ឡៃ គឹម​ឡា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៣/ ឈ្មោះ អឿន ផ្លោក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៤/ ឈ្មោះ យ៉ិ​ន វី​រះ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,៥/ ឈ្មោះ ធឿន ថង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៦/ ឈ្មោះ យួន ម៉េង​ហ៊ី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៧/ ឈ្មោះ ផាត លី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន​នៅ​ចន្លោះ​ម៉ោង​២១និង០០​នាទី និង​ម៉ោង​២២និង៣០​នាទី ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច ផ្លូវជាតិ​លេខ​៦A ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។



ប្រភព​បន្ត​ថា ចំណែក​១៧​នាក់​ផ្សេងទៀត ដែល​សមត្ថ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ មាន ៖ ១/ ឈ្មោះ អ៊ូ​ន ចិន្ដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,២/ ឈ្មោះ ឆែម ឈឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,៣/ ឈ្មោះ​ហុង សុខ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ,៤/ ឈ្មោះ សៅ ថា​ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៥/ ឈ្មោះ សួង គន្ធ​ពិសី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៦/ ឈ្មោះ អួ​ច ដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៧/ ឈ្មោះ ឆា ដាលីន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,៨/ ឈ្មោះ មុំ ប៊ុន​ដា​រ៉ា ភេទប្រុស អាយុ ៣០​ឆ្នាំ ,៩/ ឈ្មោះ ហេង​សំណាង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ,១០/ ឈ្មោះ ហាក់ ស្រី​ចាន់ ភេទ​ស្រី អាយុ ២៩​ឆ្នាំ ,១១/ ឈ្មោះ ថោង ចាន់​ដា​នី ភេទ​ស្រី អាយុ ២៩​ឆ្នាំ ,១២/ ឈ្មោះ ងួន សេង​ធា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ,១៣/ ឈ្មោះ ង្វៀង យ៉ាំង​យូ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដូនពេញ សហ​ការណ៍​ជាមួយ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៥និង៣៥​នាទី នៅ​ចំណុច លើ​ផ្លូវ​បេតុង​និង​បន្ទប់​ជួល​គ្មាន​លេខ សំណង់​មិន​រៀបរយ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។



១៤/ ឈ្មោះ ឈឹម រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,១៥/ ឈ្មោះ រួប បូ​ផាន់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,១៦/ ឈ្មោះ ពៅ សាវឿន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ,១៧/ ឈ្មោះ ឃុន ធា​រិ​ន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៨និង៣០​នាទី នៅ​ចំណុច ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ក្រោយពី​ធ្វើការ​សាកសួរ តាម​វិធាន​ការ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ២៤​នាក់ ខាងលើ បាន​សារភាព​ថា ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុតាង និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu