ក្រុម Olympique Lyonnais រកបាន១ពិន្ទុដែលពួកគេត្រូវការ ដើម្បីកក់បានកៅអីលេងនៅវគ្គ១៦ក្រុមចុងក្រោយ Champions League ប៉ុន្តែពួកគេត្រូវការគ្រាប់បាល់ស្មើរបស់កីឡាករ Nabil Fekir នៅ២០នាទីចូលដល់ក្នុងតង់ទី២ដើម្បីសង្គ្រោះបានលទ្ធផលស្មើ១-១ ជាមួយក្រុមភ្ញៀវ Shakhtar Donetsk ។
ក្រុមបារាំងមួយនេះ បានតាមពីក្រោយគ្រាប់បាល់របស់កីឡាករ Junior Moraes នៅពាក់កណ្តាលទីក្នុងតង់ទី១ ហើយពួកគេទំនងជាមានគ្រោះថ្នាក់ទៅហើយពីការទម្លាក់ចេញពីតារាងពូល F ដោយក្រុមអ៊ុយក្រែន Shakhtar Donetsk ។
ប៉ុន្តែការស៊ុតបាលកោងរបស់កីឡាករ Fekir ចូលទៅក្នុងសំណាញ់ទីបានសម្រេច មានន័យថា ពួកគេឆ្លងផុតក្នុងនាមជាក្រុមរងបន្ទាប់ពីក្រុម Man City មកពីក្របខណ្ឌ Premier League។
សូមបញ្ជាក់ថា ក្រុម Lyon មិនដែលចាញ់ក្រុមអ៊ុយក្រែនមួយនេះ ម្តងណាឡើយអំឡុងជំនួប៥លើកនៅអឺរ៉ុប ហើយពួកគេបានឈានជើងដល់ការប្រកួតមួយនេះ ជាមួយនឹងទម្រង់លេងល្អ ពោលគឺពួកគេចាញ់តែ២លើកគត់ ពី១៧ប្រកួត គិតមកទល់នឹងពេលនេះ ក្នុងរដូវកាលនេះ។
ពួកគេគឺជាក្រុមល្អជាងនៅក្នុងការប្រកួតមួយនេះ ប៉ុន្តែពួកគេរងគ្រោះដោយសារតែខ្យល់បកខ្លាំងនៅដំណាក់ផ្តាច់ព្រ័ត្រនៃការប្រកួត ស្របពេលដែលក្រុម Shakhtar បង្កើនការរកគ្រាប់បាល់របស់ពួកគេ។
លទ្ធផលនេះដែរ មានន័យថា ក្រុម Shakhtar ឈរនៅលេខរៀងទី៣ និងជ្រុះទៅលេងនៅក្របខណ្ឌ Europa League ក្នុងវគ្គចែកពូល Knockout៕
Source: Kampuchea Thmey Daily
0 Comments