Ad Code

ថ្ងៃ​ទី​១២​ធ្នូ​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២២​ករណី ​ឃាត់​ជនសង្ស័យ​៥៧​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​២២​ករណី ឃាត់​៥៧​នាក់ (​ស្រី​៣​នាក់​) វត្ថុតាង​ចាប់​យក សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ១១៦២,៩៩​ក្រាម និង ៨៦​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ១២៧,៦២​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប រួមមាន ជួញដូរ​១៣​ករណី ឃាត់ ៣៦​នាក់ (​ស្រី​២​នាក់​) និង​ប្រើប្រាស់​៩​ករណី ឃាត់​២១​នាក់ (​ស្រី​១​នាក់​)។ អាវុធហត្ថ បង្ក្រាប​ជួញដូរ ២​ករណី ឃាត់​៨​នាក់ (​ស្រី០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​២១​នាក់ ជួញដូរ​០​នាក់​/៣៦​នាក់ និង​ប្រើប្រាស់​២១​នាក់​/២១​នាក់។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១១ ខែ​ឆ្នាំ​២០១៨ សរុប​ 7328​ករណី ឃាត់​មនុស្ស 14742​នាក់ ស្រី 1215​នាក់ (​ជនបរទេស 276​នាក់ ស្រី 45​នាក់ មាន 18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4617​ករណី ឃាត់ 8281​នាក់ (​ស្រី 848​នាក់​) និង​ប្រើប្រាស់ 2711​ករណី ឃាត់ 6461​នាក់ (​ស្រី 376​នាក់​)។ អនុវត្ត​ដីកា​ ៖ 217​ដីកា ឃាត់ 210​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 526kg 163,2g កញ្ឆា​ក្រៀម 74kg 4,71g និង 163357​ដើម។

សម្ភារៈ​ចាប់យក រួមមាន រថយន្ត 89​គ្រឿង ម៉ូតូ 2080​គ្រឿង ទូរស័ព្ទ 5502​គ្រឿង ជញ្ជីង 356​គ្រឿង អាវុធ​ខ្លី 25​ដើម និង អាវុធ​វែង​13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ សរុប 7581​ករណី ឃាត់​មនុស្ស 15283​នាក់ ស្រី 1248​នាក់ (​ជនបរទេស 276​នាក់ ស្រី 45​នាក់ មាន 18​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4768​ករណី ឃាត់ 8588​នាក់ (​ស្រី 865​នាក់​) និង​ប្រើប្រាស់ 2813​ករណី ឃាត់ 6695​នាក់ (​ស្រី 383​នាក់​)។

អនុវត្ត​ដីកា 220​ដីកា ឃាត់ 213​នាក់ (​ស្រី 8​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 528kg 943,11g និង 100​កញ្ចប់ កញ្ឆា​ក្រៀម 74kg 4,71g និង 163357​ដើម។ សម្ភារៈ​ចាប់យក​រួមមាន រថយន្ត​89​គ្រឿង ម៉ូតូ 2080​គ្រឿង ទូរស័ព្ទ 5502​គ្រឿង ជញ្ជីង 356​គ្រឿង អាវុធ​ខ្លី​25​ដើម និង អាវុធ​វែង​13​ដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu