Ad Code

ជន​ជួញដូរ​គ្រឿងញៀន​២​នាក់​ទៀត ​ត្រូវ​បាន​បង្ក្រាប​



ភ្នំពេញ ​៖ ​ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ទៀត ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​បាន​បើក​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ក្នុង​២​ករណី​ផ្សេង​ពីគ្នា​ ព្រមទាំង​ហូត​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​ផង​ដែរ​។​

ប្រតិបត្តិការ​ចុះបង្ក្រាប​លើក​ទី​១​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឡុង បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ រត់​ម៉ូតូ (​ជួញដូរ​គ្រឿង​ញៀន​) ស្នាក់នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

នៅក្នុង​ប្រតិបត្តិការ​នោះ ​កម្លាំង​នគរបាល​បាន​ដកហូត​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់​តូច ថង់​ច្រក​គ្រឿង​ញៀន​មួយចំនួន និង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​គុប​មូល ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-3590​។​

សមត្ថកិច្ច​បាន​ឲ្យ​ទៀតថា ​ករណី​បង្ក្រាប​លើក​ទី​២ ​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​ល្ងាច ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញ​វុ​ធ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​៩០​ កែង​ផ្លូវ​៧៥ ក្រុម​១០១ ភូមិ​១០ សង្កាត់​វត្តភ្នំ ជា​លទ្ធផល​ នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ សែម កក្កដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​លេខ​៣៩E០ ផ្លូវ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក (​រក្សាទុក​គ្រឿងញៀន​)​។ រីឯ​វត្ថុតាង​ចាប់យក​រួមមាន​ ១/​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៣​កញ្ចប់​
២/​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​
៣/​ឧបករណ៍​ប្រើប្រាស់​មួយចំនួន​។​
៤/​ម៉ូតូ​ម៉ា​កវី​វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1FF0223​។​

សមត្ថកិច្ច​បញ្ជាក់​ថា​ ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​។​ ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការស្រាវជ្រាវ​ដើម្បី​បើក​ការបង្ក្រាប​ជាប់​ជាប្រចាំ​ឲ្យ​ទាន់ពេល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu