ភ្នំពេញ ៖ នៅវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំស្ដីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយ បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១៨ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត ដែលកិច្ចប្រជុំនៅធ្វើឡើងនៅសាលប្រជុំ គ.ជ.ប ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាម លោក ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈបានឲ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាង ក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ តំណាងស្ថានទូតជប៉ុន តំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើន៕
Source: Kampuchea Thmey Daily
0 Comments