Ad Code

តូ​តា បញ្ចេញ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​មួយ​ទំហឹង​ អំឡុង​ដឹក​ដៃគូ​ស្នេហ៍​ទៅ​កម្សាន្ត​កោះរុង​



​ភ្នំពេញ ​៖ តារា​សម្តែង​ស្រី​ធ្លាប់មាន​ទីផ្សារ​ខ្ពស់ ​និង​បច្ចុប្បន្ន ​ក្លាយជា​ថៅកែ​ហាង​លក់​គ្រឿង​សមុទ្រ​វ័យក្មេង ​កញ្ញា​ ម៉ាក់ សែន​សូ​នី​តា ​ជាថ្មី​ម្តងទៀត​ បាន​ថត​បញ្ចេញ​នូវ​រូបភាព​សិច​ស៊ី​ ស្រើបស្រាល​មួយ​ទំហឹង​តែម្ដង ​គ្រា​ដែល​ធ្វើដំណើរ​កម្សាន្ត​លំហែកាយ​នៅ​ទឹកដី​រមណីយដ្ឋាន​កោះរុង​។​

ផ្អែក​តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​សាមីខ្លួន ​កញ្ញា ​ម៉ាក់ សែន​សូ​នី​តា បង្ហោះ​រំលេច​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្មីៗ​នេះ គឺ​ស្ថិតក្នុង​សំលៀកបំពាក់​បែប​សិច​ស៊ី​ ប៊ីគីនី​ប្រលែង​សាច់​សខ្ចី​ផ្នែក​ល្វែង​លើ និង ខាងក្រោម​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​ទស្សនិកជន​ ពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ស្ទើរ​គ្រប់គ្នា។ ​មិនតែប៉ុណ្ណោះ ​បច្ចុប្បន្ន ​ក៏​កំពុង​មាន​ការ​ចែក​រំលែក​បន្ត​នៅលើ​បណ្តាញ​យក្ស​មួយ​នេះ​។​

ជា​ការ​កត់សម្គាល់​ អំឡុង​ពេល​ចេញដំណើរ​កម្សាន្ត​ដើម្បី​លំហែ​កាយ​របស់ ​កញ្ញា តូ​តា នេះដែរ ​គឺ​នាង​ពុំមែន​ធ្វើឡើង​តែម្នាក់ឯង​នោះទេ​ ពោល​គឺ​តារា​ស្រី​រូបនេះ​ ក៏បាន​ដឹក​ដៃ​បុរស​ជា​គូស្នេហ៍​របស់​ខ្លួន​ គឺ​លោក ប៉ុល វិ​បូ ទៅ​ជាមួយគ្នា​ផងដែរ​។ ​ខណៈ​មាន​អ្នកគាំទ្រ​ច្រើន​បាន​លើកឡើងថា ចំណង​ស្នេហា​របស់​នាង​នៅពេលនេះ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ និង​រឹង​ម៉ាំ​ខ្លាំង​ទៀតផង​។​

សូមបញ្ជាក់ថា​ តារា​សម្តែង​ស្រី ​កញ្ញា តូ​តា ក្រៅតែពី​ជោគជ័យ​ និង​ទទួលបាន​ការគាំទ្រ​ច្រើន​លើ​វិស័យ​សិល្បៈ​នោះ​ បច្ចុប្បន្ន​ នាង ​ក៏មាន​មុខ​ជំនួញ​ផ្ទាល់ខ្លួន​តាមរយៈ​ការ​ចូល​ទុន​រួមគ្នា​ជាមួយ​គូ​ស្នេហ៍​ពង្រីក​ហាង​លក់​គ្រឿង​សមុទ្រ​ជាច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ និង​ក៏​មាន​១​សាខា​ទៀត​នៅ​ក្រុង​តាខ្មៅ​ផងដែរ​។

ដោយឡែក​ បើតាម​សង្កេត​សម្រាប់​រឿងរ៉ាវ​ជីវិត​ស្នេហា​ឯកជន​ក្រៅ​ឆាក​របស់​ស្រី​ស្រស់ តូ​តា​ ឯណោះ​វិញ ​ក៏​ត្រូវបាន​គេ​មើលឃើញថា សព្វថ្ងៃ​នាង​ ក៏​កំពុង​ទទួល​បាន​ជោគជ័យ ​និង​ការ​លើក​សរសើរ​ចំពោះ​ការ​រឹតចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម​មួយ​នេះ​ផងដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu