Ad Code

រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​បុរស​ចំណាស់​ដើរ​ថ្មើរជើង​ម្នាក់ ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​



​ភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​បុរស​ចំណាស់​ដើរ​ថ្មើរជើង​ម្នាក់​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ​នៅ​កន្លែងកើតហេតុ រួច​គេចខ្លួនបាត់ នា​វេលា​ម៉ោង​១៨និង​៣០​នាទី កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន MH (​រោងចក្រ​អាល់កុល​) លើ​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

រថយន្ត​បង្ក (​គេចខ្លួន​ពី​កន្លែងកើតហេតុ​មិន​ស្គាល់​អត្តសញ្ញាណ ) ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ (​គេចខ្លួន​ពី​កន្លែងកើតហេតុ​) លុះ​មកដល់​កន្លែង​កើតហេតុ​ ក៏បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់ ​ដើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ ឈ្មោះ សំ សឿន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រៃ​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្តាល។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្សម្នា​ក់នៅ​កន្លែងកើតហេតុ ហើយ​មូលហេតុ​បណ្តាល​មកពី​រថយន្ត បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។

ក្រោយ​កើតហេតុ​ សព ​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ក្នុង​ករណី​ខាងលើ ​សមត្ថកិច្ច​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu