ខ្សែប្រយុទ្ធក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ចង់ឲ្យកីឡាករ Lionel Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona ចាកចេញពីប្រទេសអេស្ប៉ាញ ហើយមកធ្វើការប្រកួតប្រជែងរបស់ពួកគេឡើងវិញដោយចូលរួមជាមួយរូបគេនៅក្នុងក្លឹបកំពូលណាមួយរបស់អ៊ីតាលី ។
កីឡាករ Ronaldo បានផ្លាស់មកក្លឹបជើងឯក Serie A សេះបង្កង់ Juventus កាលពីខែកក្កដាក្នុងតម្លៃ ១០០ លានអឺរ៉ូ (៨៩ លានផោន) បន្ទាប់ពីបានចំណាយពេលវេលា ៩ រដូវកាលជាមួយក្លឹបអធិរាជស Real Madrid ។
Messi និង Ronaldo បានគ្របដណ្តប់លើវិស័យកីឡាបាល់ទាត់ពិភពលោកអស់រយៈពេលមួយទសវត្សរ៍ដោយបានឈ្នះពានរង្វាន់ Ballon d'Or ចំនួន ៥ ដងម្នាក់ មុនពេលខ្សែបម្រើអន្តរជាតិក្រូអាត Luka Modric បានបំបែកពានរង្វាន់មួយនេះនៅឆ្នាំនេះ។
Ronaldo បានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំចង់ឲ្យ Messi មកទឹកដីអ៊ីតាលីនៅថ្ងៃណាមួយ ។ ខ្ញុំសង្ឃឹមថាគាត់នឹងទទួលយកការប្រកួតប្រជែងដូចខ្ញុំ ប៉ុន្តែប្រសិនបើគាត់សប្បាយចិត្តនៅទីនោះខ្ញុំនឹងគោរពតាមការសម្រេចរបស់គាត់" ។
នៅពេលសួរថាតើគាត់នឹកកីឡាករ Messi ទេ Ronaldo បានលើកឡើងថាវាអាចជាមធ្យោបាយផ្សេង ។
Ronaldo បាននិយាយថា "ទេវាប្រហែលជាគាត់ទេដែលនឹកខ្ញុំ ។ ខ្ញុំបានលេងនៅប្រទេសអង់គ្លេស អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់ និងសម្រាប់ក្រុមជម្រើសជាតិរបស់ខ្ញុំ ខណៈពេលដែលរូបគេនៅតែលេងនៅក្នុងប្រទេសអេស្ប៉ាញ ហើយប្រហែលជាគាត់ត្រូវការខ្ញុំបន្ថែមវិញនោះទេ" ។
Ronaldo បានបន្តថា "ខ្ញុំបានចាកចេញពីតំបន់ដែលខ្ញុំមានភាពកក់ក្តៅ ហើយបានប្រឈមមុខនឹងការប្រកួតប្រជែងនេះនៅទីក្រុង Turin ហើយអ្វីគ្រប់យ៉ាងបានដំណើរការយ៉ាងល្អខ្ញុំបានបង្ហាញថាខ្ញុំនៅតែជាអ្នកលេងមិនគួរឲ្យជឿ" ។
ចុងក្រោយ Ronaldo បាននិយាយថា គាត់ជឿជាក់ថាគាត់បានសម្រេចចិត្តត្រឹមត្រូវដែលចាកចេញពីក្លឹបអធិរាជស Real Madrid ទៅលេងនៅក្លឹបក្នុងទីក្រុង Turin នៅរដូវក្តៅនេះ ប៉ុន្តែគាត់បានសារភាពថាក្លឹបផ្សេងៗទៀតក៏មានការចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកគាត់ផងដែរ ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments