Ad Code

នគរបាល​ខណ្ឌដូនពេញ​ ឃាត់​ជនសង្ស័យ​ម្នាក់​ ដកហូត​ថ្នាំញៀន​២០​កញ្ចប់



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ រួម​ទាំង​ថ្នាំញៀន ប្រមាណ ២០​កញ្ចប់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​បង្ក្រាប។ មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ១៥ និង​៣០​នាទី រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹក​របស់​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គ​ណៈ​អភិបាល​ខណ្ឌដូនពេញ កម្លាំង​នគរបាល​អធិការដ្ឋាន​ដូនពេញ និង​បណ្តា​ប៉ុស្តិ៍​ទាំងអស់ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្តាន់​ពីរ ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក​។



ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ ដា​រ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​)​។



វត្ថុ​តាង​ចាប់​យក រួមមាន ក្រាម​ ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន ចំនួន ២០​កញ្ចប់ (ក្នុង​នោះ​មាន ០២​កញ្ចប់​ធំ និង​១៨​កញ្ចប់​តូច​). ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​ឧបករណ៍​ប្រើប្រាស់​មួយចំនួន និង​ពូថៅ​ដែក ចំនួន​០១។



ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុ​សិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu