ភ្នំពេញ ៖ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ដោយសារសង្កេតឃើញបច្ចុប្បន្នមានមហាជនខ្មែរមួយចំនួនធំ បាននិងកំពុងនិយមការប្រើប្រាស់ នៃការដាក់ឈ្មោះរបស់ខ្លួន ជាភាសាបរទេសនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ នាងក៏បានបញ្ចេញសារបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយុវជនខ្មែរ ត្រូវងាកមកប្រើភាសាជាតិរបស់ខ្លួនវិញ។
ការបង្ហោះរបស់តារាស្រី អ្នកនាង ខាត់ សុឃីម ខាងលើនេះ បានធ្វើឡើងស្របពេលដែលសង្កេតឃើញយុវជនខ្មែរមួយភាគធំ ហាក់មានការប្រែក្លាយផ្នត់គំនិតរបស់ខ្លួន តាមរយៈការប្រើអក្សរបរទេសជំនួសភាសាជាតិ(ខ្មែរ)។ ខណៈមានមហាជនជាច្រើនបានសម្ដែងការគាំទ្រ និងលើកឡើងស្រដៀងគ្នានឹងតារាស្រីរូបនេះផងនោះ។
បង្ហោះភ្ជាប់ជាមួយប្រយោគមួយឃ្លា ដែលបំផុសមហាជនតារាស្រីមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន អ្នកនាង ខាត់ សុឃីម បានបញ្ចេញទស្សនៈរបស់ខ្លួន មានចេតនាបំផុសមហាជនបែបនេះថា សូមអ្នកសរសេរអក្សរសាស្ត្រជាតិនៅលើ FB (Facebook)ឲ្យបានគ្រប់ៗគ្នាផងណា (យើងរួមគ្នាដើម្បីយើង)។
សូមបញ្ជាក់ថា ការលើកឡើងរបស់តារាស្រី អ្នកនាង ខាត់ សុឃីម នាពេលនេះ បានធ្វើឡើងខណៈពេលដែលមានការទម្លាយប្រយោគនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយអំពាវនាវថា សូមចូលរួមសរសេរអក្សរខ្មែរនៅលើបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យអក្សរសាស្ត្រយើង។ ទន្ទឹមគ្នានឹងការលើកឡើងបំផុសមហាជននេះដែរ បានធ្វើឲ្យ អ្នកនាង ខាត់ សុឃីម បញ្ចេញសារគាំទ្រយ៉ាងពេញទំហឹងលើទស្សនៈបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments