Ad Code

អតីត​ប៉ូលីស​រុស្ស៊ី​ម្នាក់​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​សម្លាប់​មនុស្ស ៥៦ នាក់​



តុលាការ​រុស្ស៊ី​មួយ​កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញ​អតីត​ប៉ូលីស​ម្នាក់​មានទោស​ពីបទ​សម្លាប់​មនុស្ស​ចំនួន ៥៦ នាក់ ខណៈពេលដែល​គាត់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​រួចទៅហើយ​ពីបទ​សម្លាប់​ស្ត្រី ២២ នាក់​ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយជា​ឃាតកសម្លាប់​មនុស្ស​ច្រើន​បំផុត​របស់​រុស្ស៊ី ។​

ការិយាល័យ​របស់​ព្រះរាជអាជ្ញា​ប្រចាំ​តំបន់ Irkutsk បាន​និយាយថា តុលាការ​នៅក្នុង​ទីក្រុង Irkutsk របស់​តំបន់ Siberian បាន​រកឃើញថា លោក Mikhail Popkov មានទោស​ពីបទ​សម្លាប់​មនុស្ស ៥៦ នាក់​នៅ​ចន្លោះ​ឆ្នាំ ១៩៩២ និង ២០០៧ ។​

ព្រះរាជអាជ្ញា​បាន​និយាយថា លោក Popkov មាន​ចំណង់​ខាង​ផ្លូវចិត្ត​ក្នុងការ​សម្លាប់​មនុស្ស ។ គាត់​ក៏ត្រូវ​បាន​គេ​រកឃើញថា​មានទោស​ពីបទ​ចាប់រំលោភ​ជនរងគ្រោះ ១០ នាក់​ផងដែរ ។​

គាត់​បានទទួល​ការកាត់ទោស​ជាប់ពន្ធនាគារ​ជា​លើក​ទី​ពីរ​នៅ​តុលាការ​កំពូល​មួយ​ដែល​គាត់​កំពុង​មានទោស​រួចទៅហើយ ហើយ​គាត់​ក៏ត្រូវ​បាន​គេ​ដកហូត​ជា​ផ្លូវការ​ផងដែរ​ពី​ប្រាក់​សោធន​របស់គាត់​ជា​អតីត​ប៉ូលីស ។​

លោក Popkov នៅ​ឆ្នាំ ២០១៥ ត្រូវបាន​គេ​រកឃើញ​មានទោស​ពីបទ​សម្លាប់​ស្ត្រី ២២ នាក់ ។ ក្រោយមក​គាត់​បាន​សារភាពថា មាន​ឃាតកម្ម​ចំនួន ៥៩ ទៀត ប៉ុន្តែ​ត្រូវបាន​ផ្តន្ទាទោស​ត្រឹមតែ ៥៦ ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ចន្ទ​ដោយសារតែ​អ្នកស៊ើប​អង្កេត​មិនបាន​រកឃើញ​ឧក្រិដ្ឋកម្ម​ចំនួន ៣ ករណី​ដែល​បាន​កើតឡើង​នោះទេ ។​

គាត់​បានសម្លាប់​ជនរងគ្រោះ​របស់គាត់​ដែល​ជិះ​នៅក្នុង​ឡាន​ប៉ូលីស​យឺតៗ​ពេលយប់ ខណៈពេលដែល​គាត់​បំពេញ​កាតព្វកិច្ច​នៅ​ជុំវិញ​ទីក្រុង​កំណើត​របស់គាត់ Angarsk នៅ​ជិត​ទីក្រុង Irkutsk ។​

ចំនួន​នៃ​ការសម្លាប់​ដែល​គាត់​ត្រូវបាន​ផ្តន្ទាទោស​នេះ​លើសពី​ចំនួន​សរុប​នៃ​ឃាតករ​ដ៏​ល្បីល្បាញ​ជាច្រើន​នៅក្នុង​ប្រទេស​រុស្ស៊ី និង​អតីត​សហភាពសូវៀត ។​

"​ឃាតករ​រ​ហ្ស័​សនាម​ក្ដារអុក​" គឺ​លោក Alexander Pichushkin ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​ក្នុង​ឆ្នាំ ២០០៧ ក្នុង​សម្លាប់​មនុស្ស ៤៨ នាក់ ហើយ​លោក Andrei Chikatilo ត្រូវបាន​ផ្តន្ទាទោស​ពីបទ​សម្លាប់​មនុស្ស​សម័យ​សូ​វៀត​ចំនួន ៥២ នាក់ ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu