ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច ចម្រុះទូទាំងប្រទេសបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន១៥ករណី ឃាត់៣៨នាក់ (ស្រី៤នាក់) វត្ថុតាងចាប់យក សរុប មេតំហ្វេតាមីន (ice) ៤៨,១៦ក្រាម និង ៩កញ្ចប់តូច មេតំហ្វេតាមីន (wy) ៤,១១ក្រាម។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ១២ករណី ឃាត់៣១នាក់ (ស្រី ៣នាក់) និងប្រើប្រាស់៣ករណី ឃាត់៧នាក់ (ស្រី១នាក់)។ អាវុធហត្ថ បង្ក្រាបជួញដូរ១ករណី ឃាត់១នាក់ (ស្រី០នាក់)។ អ្នកមានផ្ទុកសារធាតុញៀន៧នាក់ ជួញដូរ០នាក់/៣១នាក់ និងប្រើប្រាស់ ៧នាក់/៧នាក់។
លទ្ធផលទាំងអស់បង្ក្រាបដោយ៨អង្គភាព រួមមាន Police : ៧អង្គភាព ១ / បាត់ដំបង ជួញដូរ ១ករណី ឃាត់១នាក់ ចាប់យក wy ៤,១១ក្រាម។ ២ / កំពង់ចាម ជួញដូរ ១ករណី ឃាត់២នាក់ ចាប់យក ice ០,៩២ក្រាម។ ៣ / កំពង់ស្ពឺ ជួញដូរ២ករណី ឃាត់៤នាក់ ចាប់យក ice ៧,៣២ក្រាម។ ៤ / សៀមរាប ជួញដូរ១ករណី ឃាត់៤នាក់ ចាប់យក ice ៨,៧ក្រាម។ ៥ / ស្វាយរៀង ជួញដូរ ១ករណី ឃាត់១០នាក់ ចាប់យក ice ០,៩៣ក្រាម។ ៦ / ត្បូងឃ្មុំ ជួញដូរ១ករណី ឃាត់២នាក់ ចាប់យក ice ៥,៥៦ក្រាម។ ៧ / រាជធានីភ្នំពេញ ជួញដូរ៤ករណី ឃាត់៧នាក់ ប្រើប្រាស់៣ករណី ឃាត់៧នាក់ ចាប់យក ice ៩កញ្ចប់តូច។ PM : ១អង្គភាព ១ / ព្រះវិហារ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យក ice ២៤,៧៣ក្រាម។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល១១ខែ ឆ្នាំ២០១៨ សរុប 7328ករណី ឃាត់មនុស្ស 14742 នាក់ ស្រី 1215នាក់ (ជនបរទេស 276នាក់ ស្រី 45នាក់ មាន 18សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4617ករណី ឃាត់ 8281នាក់ (ស្រី 848នាក់) និងប្រើប្រាស់ 2711ករណី ឃាត់ 6461នាក់ (ស្រី 376នាក់)។ អនុវត្តដីកា 217ដីកា ឃាត់210នាក់ (ស្រី 8នាក់) សារធាតុញៀនគ្រប់ប្រភេទ 526kg 163,2g កញ្ឆាក្រៀម 74kg 4,71g និង 163357ដើម។
សម្ភារៈចាប់យករួមមាន រថយន្ត 89គ្រឿង ម៉ូតូ2080គ្រឿង ទូរស័ព្ទ5502គ្រឿង ជញ្ជីង356គ្រឿង អាវុធខ្លី 25ដើម និង អាវុធវែង13ដើម។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ សរុប 7529ករណី ឃាត់មនុស្ស15134នាក់ ស្រី1238នាក់ (ជនបរទេស276នាក់ ស្រី 45នាក់ មាន 18សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4735ករណី ឃាត់ 8497នាក់ (ស្រី 859នាក់) និងប្រើប្រាស់ 2794ករណី ឃាត់6637នាក់ (ស្រី 379នាក់)។
អនុវត្តដីកា 219ដីកា ឃាត់ 212នាក់ (ស្រី 8នាក់) សារធាតុញៀនគ្រប់ប្រភេទ 527kg 628,61g និង 341កញ្ចប់ កញ្ឆាក្រៀម 74kg 4,71g និង 163357ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត89គ្រឿង ម៉ូតូ 2080គ្រឿង ទូរស័ព្ទ5502គ្រឿង ជញ្ជីង356គ្រឿង អាវុធខ្លី25ដើម និង អាវុធវែង13ដើម៕
Source: Kampuchea Thmey Daily
0 Comments