ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មធ្យោបាយយានយន្តល្មើស សរុប ចំនួន៣៣៩គ្រឿង អប់រំ ចំនួន១៦២គ្រឿង និងពិន័យ ចំនួន១៧៧គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ចំនួន២១៦៩៥គ្រឿង អប់រំ ចំនួន៨០៥៥គ្រឿង និងពិន័យ ចំនួន១៣៦៤០គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ សរុបរួម ចំនួន៨៣២៥៨គ្រឿង អប់រំ ចំនួន៤៩៨៣គ្រឿង មធ្យោបាយពិន័យ ចំនួន១០៩៨៥គ្រឿង ( មួក៧៩៨០គ្រឿង និងកញ្ចក់២៦១៧គ្រឿង ស្រវឹងចំនួន ១០គ្រឿង និងយានផ្សេងៗ ចំនួន៣៧៨គ្រឿង )។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន១០២៤គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន១៤គ្រឿង អប់រំ ចំនួន៩គ្រឿង និងមធ្យោបាយពិន័យ ចំនួន៥គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments