Ad Code

គូស្នេហ៍​វ័យក្មេង​ស្រស់ស្អាត​ ដើរ​បុក​ហោប៉ៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ ត្រូវ​ចាប់ខ្លួន​



ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​ដ៏​ស្រស់​សោភា​មួយគូ ​ខណៈ​បន្លំ​លួច​លូក​ហោប៉ៅ​យក​ទូរស័ព្ទ​គេ ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេងៗ​ បានសម្រេច​មួយ​ហើយ ​ឈាន​ទៅ​បន្ដសកម្មភាព​បន្ថែមទៀត​ ទើបត្រូវ​បែកការ ​ ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៧​និង​២០​ទី​យប់​ ថ្ងៃទី​៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ចំណុច​កន្លែង​តាំង​ពិព័រណ៍​ប្រគំ​តន្ត្រី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនសង្ស័យ​ទី​១ ឈ្មោះ នួន វិបុល ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង​ សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ​មាន​ស្រុក​កំណើត​នៅ​សង្កាត់​បឹងកក់​ ខណ្ឌ​ទួលគោក​ រាជ​ធានី​ភ្នំពេញ​។ ជនសង្ស័យ ទី​២​ ឈ្មោះ នី ស្រី​ពុំ​ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ ​ស្នាក់នៅ​បុរី​សន្ដិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង​ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ទីកន្លែង​កំណើត សង្កាត់​បឹងកក់​ ខណ្ឌទួលគោក​។

ជនរងគ្រោះ​ឈ្មោះ កង វ​ត្តី ភេទ​ស្រី ​អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន ផ្លា​ហ្សា​ ស្នាក់នៅ​ភូមិ​អង្គ​ត្រគៀត​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច ម៉ាក អាយ​ហ្វូ​ន​សេ​វែ​ន​ភ្លឺ​ស តម្លៃ​ជាង​៥០០​ដុល្លារ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា​ មុនពេល​កើតហេតុ​ រូបគាត់​ ព្រមទាំង​ក្រុមគ្រួសារ​​បាន​នាំគ្នា​ទៅ​មើល​ការដាក់​តាំង​ពិព័រណ៍ ​និង​ប្រគំ​តន្ត្រី បន្ទាប់មក​ជនសង្ស័យ ជា​បុរស​ខាងលើ ​បាន​លូក​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ និង​បណ្ដោះ​ឲ្យ​ទៅ​ជនសង្ស័យ​ម្នាក់​ផ្សេង​ទៀត ហើយ​ជនរងគ្រោះ​ដឹងខ្លួន​ពេល​ដឹង​ថា​បាត់ ហើយ​ក៏បាន​ដើរ​រក​ជនសង្ស័យ​ ក៏​ប្រទះឃើញ ជនសង្ស័យ​ខាងលើ កំពុង​ធ្វើ​សកម្មភាព លូក​លួច​យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ម្នាក់ទៀត ហើយ​នៅពេល​នោះដែរ ត្រូវបាន​ជនរង​គ្រោះ ​និង​ប្រជាពលរដ្ឋ ឃាត់​បាន​២​នាក់ ​ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​តែម្ដង។​

ប្រជាពលរដ្ឋនៅក្នុង​ក្រុង ​ឬ​នៅតាម​ទីប្រជុំជន​នានា ​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្រុម​ជន​ខិលខូច​មួយចំនួន​ដែល​តែង​ឆ្លៀតឱកាស​លួច​ឆក់​នៅ​តាម​ផ្សារ ​និង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេង។

ពួកនេះ​មាន​បក្ខពួក​ច្រើន​នាក់ ​និង​អាចមាន​មនុស្ស​មានលទ្ធភាព​គ្រប់គ្រាន់​នៅ​ពីក្រោយ​ខ្នង​ចាំ​ជួយ​រត់ការ​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា​ដូចជា​ពេល​គេ​ចាប់ខ្លួនបាន​ជាដើម​ក្ដី ហើយ​ក្រុម​នេះ​ច្រើនតែ​យក​មនុស្ស​វ័យក្មេង ​និង​មាន​រូប​សម្ផស្ស​ស្អាត​សមរម្យ ព្រោះ​គេ​មិនសូវ​ចាប់អារម្មណ៍​ពេល​បន្លំ​ខ្លួន​ចូល​ក្នុង​ហ្វូង​មហាជន។​

ក្រោយពេល​កើតហេតុ​ បន្ទាប់ពី​ឃាត់​បាន​ជនសង្ស័យ​លួច​ទូរស័ព្ទ​ដៃ​បាន​២​នាក់​ហើយ ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី​២ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស៊ើប​អង្កេត​រកមុខ​សញ្ញា​លួច​បន្ថែម​ទៀត និង​បន្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu