Ad Code

ព្រះ​ចៅ​កាតា​ខកខាន​ចូលរួម​កិច្ចប្រជុំ​កំពូល​រៀបចំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ជាមួយ​គូប្រជែង​នៅ​ឈូង​សមុទ្រ



ព្រះ​ចៅ​កាតា​បាន​ខកខាន​ចូលរួម​ជំនួប​កំពូល​មួយ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​បណ្តា​មេដឹកនាំ​ឈូង​សមុទ្រ​អារ៉ាប់​ដែល​បានធ្វើ​ពហិការ​មិន​ចូល​ដែលជា​ហេតុ​បង្កអោយមាន​ជម្លោះ​ការទូត​ដ៏​ធំ​មួយ​ក្នុង​តំបន់​។​

ទីក្រុង​រី​យ៉ា​ដ​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការជួបជុំ​ប្រចាំ​ឆ្នាំនេះ​ខណៈដែល​វិបត្ដិ​ជាច្រើន​បាន​ផ្ទុះឡើង​ជុំវិញ​ជម្លោះ​រយៈពេល​១៨​ខែ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ដូ​ហា​និង​សង្គ្រាម​នៅ​ប្រទេស​យេ​មែន​។​

មហាអំណាច​ក្នុង​តំបន់​បាន​អញ្ជើញ​ព្រះ​ចៅ​កាតា Sheikh Tamim bin Hamad al-Thani អោយ​ចូលរួម​កិច្ចពិភាក្សា​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) ចំនួន​៦​ប្រទេស​ប៉ុន្តែ​ក្រសួងការបរទេស​នៅ​ទីក្រុង​ដូ​ហា​បាន​និយាយថា ព្រះអង្គ​នឹងមិន​ទៅ​ទេ​។​

អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា ផ្ទុយទៅវិញ ប្រទេស​កាតា​ត្រូវបាន​តំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស Sultan al-Muraikhi​។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​រួមជាមួយ​បា​រ៉ែ​ន​និង​អារ៉ាប់​រួម​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ដូ​ហា​នៅ​ឆ្នាំ​២០១៧​ដោយ​ចោទប្រកាន់ថា កាតា​បាន​គាំទ្រ​អំពើ​ភេរវកម្ម​និង​ជំរុញ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គូប្រជែង​ក្នុង​តំបន់​របស់ខ្លួន​គឺ​ប្រទេស អ៊ីរ៉ង់​។​
GCC ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨១​អំឡុង​សង្គ្រាម​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​និង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​បដិវត្ត​ឥស្លាម​នៅ​ទីក្រុង​តេ​រ៉ង់​។​

អគ្គលេខាធិការ GCC លោក Abdullatif al-Zayani បាន​និយាយថា កិច្ចប្រជុំ​កំពូល​នេះ​នឹង​ពិនិត្យឡើងវិញ​នូវ​ចំណងទាក់ទង​ជាមួយ​អ៊ីរ៉ង់​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានដាក់​បំរាម​ដឹក​ប្រេង​និង​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​ទៀត​ទៅលើ​ទីក្រុង​តេ​រ៉ង់​បន្ទាប់ពី​ការដកខ្លួន​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។​

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​ចំ​ពេលដែល​គណៈប្រតិភូ​ម​ក​ពី​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​របស់​យេ​មែន​និង​ក្រុម​ឧទ្ទាម​និកាយ​ស៊ី​អ៊ី​ត​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​បានធ្វើ​កិច្ចចរចា​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ស៊ុយអែត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu