Ad Code

មន្ត្រី​នគរបាល​ម្នាក់ ​បើក​ម៉ូតូ​ដួល​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ដោយមិនទាន់ដឹងមូលហេតុ​



កណ្ដាល ​៖​ ពិតជា​គួរ​ឲ្យ​សោកស្ដាយ បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល ជួប​អកុសល​អាក្រក់​ជិះ​ម៉ូតូ​ដួល​ស្លាប់​ខ្លួនឯង។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃអាទិត្យ ១០​រោច ខែ​កត្តិក ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ​ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ២១​និង​៣០​នាទី នៅ​លើ​កំណាត់​ផ្លូវជាតិ​៣៨០ ​ស្ថិតក្នុង​ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល។​

សាក្សី​បាន​ឲ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ ម៉ាក​Honda dream C១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាកលេខ កណ្តាល 1Y-8035 បើកបរ ដោយ​ឈ្មោះ យឹម ប៊ុណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​នគរបាល​(​មិន​ពាក់មួក​សុវត្ថិភាព​)(​ស្លាប់​)​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទឹក​ឃ្លាំង ឃុំ ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​

បើកបរ​មាន​ទិសដៅ​ពី ជើង​ទៅ​ត្បូង ពេល​បើកបរ​មកដល់​ចំណុចកើតហេតុ​ ក៏បាន​ដួល​ស្លាប់​នៅ​កន្លែង​កើតហេតុ ​ដោយ​មិន​ដឹក​ថា​បុក​ជាមួយនឹង​អ្វី​។​ ដោយសារ​កន្លែងកើតហេតុ​មាន​ស្ថានភាន​ស្ងាត់​ដាច់​ឆ្ងាយ​ពី​ភូមិ​ និង​មាន​ស្ថានភាព​ងងឹត​។ ករណី​នេះ​ សមត្ថកិច្ច​ កំពុង​ពិនិត្យ​ និង​ស្រាវជ្រាវ​។ ​ចំណែក​វត្ថុតាង​ សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu