Ad Code

ឃាត់​រថយន្ត​ថៃ​ដឹក​ម៉ូតូ​ថ្មី​៤៤​គ្រឿង ដែល​គ្មាន​ឯកសារ​ពន្ធគយ ​និង​នាំចូល​នៅ​ច្រក​ព្រំដែន​តំបន់​ម៉ាឡៃ​



​បន្ទាយមានជ័យ ៖ មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ ​និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​ តំបន់​ម៉ាឡៃ​បាន​ឃាត់​រថយន្ត​ផ្ទុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​៦៣ ៣៣៤៥ ក្រុង​បាងកក ​ដែល​នៅ​ក្នុងនោះ​មាន​ផ្ទុក​ម៉ូតូ​ថ្មី​ចំនួន​៤៤​គ្រឿង​ កាលពី​អំឡុង​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។

​លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​តំបន់​ម៉ាឡៃ​ប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​ថា​ការ​ឃាត់​ហើយ ​រក្សាទុក​នៅ​នឹង​តំបន់​ច្រក​នេះ​ក៏​មាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ ហើយ​ការឃាត់​ម៉ូតូ​នេះ ​ដោយសារតែ​គ្មាន​ឯកសារ​បង់​ពន្ធគយ​នាំចូល ​និង​ឯកសារ​នាំចូល ហើយក៏​គ្មាន​ឈ្មោះ​បុគ្គល និង​ឈ្មោះ​ក្រុមហ៊ុន​ណា​ជា​ម្ចាស់​ពិតប្រាកដ​នោះ​ឡើយ។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ការនាំ​ចូល​ដោយ​បុគ្គល​បែបនេះ​បាន​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន​ អិន ស៊ី អិ​ច (​សិទ្ធ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​HONDA MOTOR Co.,Ltd ចុះ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧ HONDADREAM,WAVE,FUTURE ,SONIC, CLICK​ និង​HONDA Scoppy ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ក្រុម​ហុន​អ៊ិន​ស៊ី​អិ​ច។​

ការ​កត់​ត្រា​ទទួលស្គាល់​សិទ្ធ​នាំចូល ​និង​ចែកចាយ​ផ្តាច់​មុខ​ផលិតផល​ម៉ូតូ​ និង​គ្រឿង​បន្លាស់​ម៉ាក​ហើយ​មាន​ផ្ទុក​ម៉ូតូ​ទាំង​៤៤​គ្រឿង​នោះ មាន​ម៉ាក​ហុងដា​គ្លី​ក​(Honda) និង​ហុងដា​ស្កូ​ប​ពី​(Honda Scoppy) ស៊េរី​ឆ្នាំ​២០១៩។

​ទោះយ៉ាងណា​ លោក នេ​ត ចន្ថា ប្រធាន​ការិយាល័យ​គយ ​និង​រដ្ឋាករ​ច្រក​ព្រំដែន​តំបន់​ម៉ាឡៃ បាន​ប្រាប់​មន្ត្រី​ច្រក​ថា ករណី​ខាង​ម្ចាស់​ម៉ូតូ​នៅ​ជំពាក់​ឯកសារ​ ឬថា​មិនទាន់មាន​ឯកសារ​នៅឡើយ​។​

លោក ជា សេង​អាន បញ្ជាក់​ដែរ ករណី​នេះ គ្មាន​អ្វី​ចម្រូងចម្រាស​ឡើយ ​ដោយ​គ្រាន់តែ​ម្ចាស់​ម៉ូតូ​នាំ​ចូល​បង្ហាញ​ឯកសារ​បែបបទ និង​ប្រគល់​ឲ្យ​នាំចូល​ស្របច្បាប់​វិញ​ហើយ ​តែ​កន្លងមក​មាន​គយ​ក្រសួង​មួយ​ក្រុម​បាន​យក​ឡាន​ទៅ​អម ​និង​កាង​ម៉ូតូ​គ្មាន​ច្បាប់​ទាំងនោះ ​យក​មក​ទី​រួម​ខេត្ត​បន្ទាយមានជ័យ តើ​ការ​ធ្វើ​បែប​ នឹង​មិន​ស្មើ​មន្ត្រី​គយ​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​បទល្មើស​អត់ ហើយ​អាច​ធ្វើ​ឲ្យ​បាត់​ថវិកា​ជាតិ​ថែម​ទៀតផង​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu