Ad Code

ម្ចាស់​កា​រ៉ា​ស​សាំង​ឈ្មោះ ឃាង សឿន​ លក់​នៅ​អូរ​បី​ជាន់​ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជូន​ទៅ​តុលាការ​ព្រោះ​លក់​សាំង​ស៊ី​លីត្រ​ខ្លាំងពេក



បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​កា​រ៉ា​ស​សាំង​លើក​ទី​១​ រក​ឃើញ​សាំង​១០០​លីត្រ​ខ្វះ​១០​លីត្រ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​លើក​ទី​២​ខ្វះ​៨​លីត្រ ​មិន​រាងចាល​ចាត់ការ​តាមច្បាប់​ចំពោះ​ម្ចាស់​ការ៉ាស​សាំង​បញ្ជូន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១១ ​ខែធ្នូ ឆ្នាំ​២០១៨។

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដោយមាន​ការណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ដាក់​វិធានការ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​កា​រ៉ា​ស​សាំង​ក្នុង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ពិនិត្យ​សាំង និង​ម៉ា​ស៊ូ​ត​ឲ្យ​គ្រប់​ចំណុះ​ទៅតាម​ភាព​អនុលោម​នៃ​ច្បាប់​លម្អៀង​យ៉ាងច្រើន​១​លីត្រ​ក្នុង​១០០​លីត្រ។



លោក​បាន​បញ្ជាក់​ថា ឲ្យ​ដឹង​ទៀត​ថា ​កន្លងមក​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​កា​រ៉ា​ស​សាំង​ក្នុង​ទូទាំង​ខេត្តបន្ទាយមានជ័យ​រក​ឃើញ​កា​រ៉ា​ស​សាំង​កន្លែង​នៅក្បែរ​ព្រំដែន​គឺ​ម្ចាស់​កា​រ៉ា​ស​សាំង​ឈ្មោះ ឃាង សឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ដែល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​លើក​ទី​១​ចំណុះ​សាំង​១០០​លីត្រ​ខ្វះ ​ឬ ​បាត់​១០​លីត្រ​ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ។



លុះ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​ជា​លើក​ទី​២ ​បាន​ធ្វើ​រង្វាស់រង្វាល់​ចំណុះ​សាំង​១០០​លីត្រ​ខ្វះ ​ឬ បាត់​៨​លីត្រ​ទើប​មន្ត្រី​ជំនាញ​ដោយ​ធ្លាប់ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១​ហើយ​ដល់​លើក​ទី​២​មិន​ព្រម​កែខ្លួន​ទើប​មន្ត្រី​សាខា​កាំកុងត្រូល​បាន​កសាង​សំណុំរឿង​បញ្ជូន​ឈ្មោះ ឃាង សឿន ជា​ម្ចាស់​កា​រ៉ា​ស​សាំង​នៅ​ចំណុច​អូរ​បី​ជាន់​ជាប់​ជាយដែន​ត្រូវបាន​បញ្ជូន​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ​ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់។



ក្នុង​នោះ​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​អំពាវនាវ​ដល់​ម្ចាស់​កា​រ៉ា​ស​សាំង​ទាំងអស់​ត្រូវ​កែតម្រូវ​ទៅតាម​ភាព​អនុលោម​នៃ​ច្បាប់​លម្អៀង​យ៉ាងច្រើន​បំផុត​១​លីត្រ​ក្នុង​ចំណុះ​១០០​លីត្រ​បើសិនជា​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រក​ឃើញ​កា​រ៉ា​ស​សាំង​ណាមួយ​ដែល​អតិថិជន​ចាក់​សាំង​១០០​លីត្រ​ខ្វះ​ ឬ​ បាត់​ចំណុះ​លីត្រ​ ត្រូវ​រាយ​ការណ៍​ជូន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​មាន​វិធានការ​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu