Ad Code

អ្នកភូមិ​ឥណ្ឌូនេស៊ី​ ប្រយុទ្ធ​តស៊ូ​ជាមួយ​ពស់ថ្លាន់​យក្ស



វីដេអូ​ឃ្លី​ប​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​រុំ​រឹត​អ្នកភូមិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ​ដែល​នាំ​ឲ្យ​មាន​អ្នក​តាមដាន​មើល​ដល់​ទៅជា​១​លាន​ដង បន្ទាប់ពី​អ្នកស្រុក​ជួយ​ចូលរួម​បោកចំបាប់​ប្រតាយប្រតប់​ជាមួយ​សត្វ​ល្មូន​យក្ស មុន​ពេល​ចាប់​វា​យក​ទៅ​ដាក់​ក្នុង​ទ្រុង​បាន​ដោយ​ជោគជ័យ​។​

ដំបូង​ឡើយ អ្នក​ស្រុក​គិត​ថា សត្វ​ល្មូន​យក្ស​ ដែល​វា​សម្ងំ​ស្ងៀម​នៅ​ក្នុង​ដងស្ទឹង​នោះ​ដោយ​ស្មានថា ជាដើម​ឈើ​ដែល​ងាប់​យូរ​មកហើយ​ត្រាំ​នៅ​ក្នុង​ទឹក មុន​ពេល​មាន​អ្នកភូមិ​ម្នាក់​នៅ​ទៅ​ប៉ះ​វា​ស្រាប់តែ​វា​បញ្ចេញ​សកម្មភាព​ទើប​ដឹង​ថា ជា​ពស់ថ្លាន់​យក្ស។

វីដេអូ​ឃ្លី​ប​ថត​កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ដោយ​អ្នកភូមិ​ម្នាក់​ឈ្មោះ Ronal Efendicoto បង្ហាញ​ឲ្យ​ឃើញ​ពី​បុរស​ម្នាក់​កំពុង​ប្រយុទ្ធ ខណៈ​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​ព្យាយាម​ជួយ​ស្រោចស្រង់​បុរស​នោះ​ពី​ការ​មួល​រឹត​រូត​សម្លាប់​ដោយសារ​សត្វ​ពស់​យក្ស។

ថ្វីបើ​ចាប់​ពស់​យក្ស​នោះ បាន​ហើយ​ផ្តល់​ដំណឹង​ដល់​ផ្នែក​អភិរក្ស​សួនសត្វ​ឲ្យ​ជួយ​យ៉ាង​ណាក្តី​ក៏​ខាង​សួនសត្វ​បាន​បដិសេធ​មិន​ទទួលយក​ពស់​នោះ​ទេ ដោយ​ប្រាប់​ពី​មូល​ហេតុ​ថា លើស​ពី​សមត្ថភាព​ដែល​ខ្លួន​អាចធ្វើ​ទៅ​បាន៕
​អា​.​អេ​ហ្វ​.​ប៉េ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu