Ad Code

ឃាត់​ខ្លួន​ជនជាតិ​ចិន​៩​នាក់ ​ករណី​ចែកចាយ​រូបភាព​អាសអាភាស​កុមារ តាម​ប្រព័ន្ធ​អ៊ីនធឺណិត



សៀមរាប ​៖​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប បង្ក្រាប​ករណី​ចែកចាយ​រូបភាព ​និង​សម្ភារៈ​អាសអាភាស​ នៃ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​ទីតាំង​ចំនួន​៣​ផ្សេងៗ ​គ្នា ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៩​នាក់​។

ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ស្ថិតក្នុង​សង្កាត់​ស្វាយដង្គំ និង​ស្លក្រាម ក្រុង​សៀមរាប។

នគរបាល​ជាន់ខ្ពស់ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ថា ទីតាំង​ទី​១-​ផ្ទះ​លេខ E២១ បុរី​អាក់​ខេ​ត ស្ថិត​ក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ឃាត់ខ្លួន​ម្នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។​ ទី​២-​ផ្ទះ​វិឡា​ជួល ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ឃាត់ខ្លួន​៥​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។​ ទី​៣-​បន្ទប់​លេខ​៣០៥ ផ្ទះ​សំណាក់​មហា​មាន ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ឃាត់ខ្លួន​មនុស្ស​៣​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។

ប្រភព​បន្តថា ជនសង្ស័យ​ទាំង​៩​នាក់ ​ដែល​ឃាត់ខ្លួន​ទី​១​-ឈ្មោះ​ PAN ZHIFU ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៨ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G៤៣៦៧១៥៧៣ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​ ទី​២-​ឈ្មោះ​ HUANG XINFA ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៥ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE១៦២៤៨០១ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​ ទី​៣​-ឈ្មោះ​ HUANG FULONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩១ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EC៧៤០១១៥០ ទិដ្ឋាការ​ប្រភេទ​EB​។ ​ទី​៤-​ឈ្មោះ​WEI JIBO ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE២៦២២៩៨៧ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។ ​ទី​៥​-ឈ្មោះ​GU SHENGFENG ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៨ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE២០២៩២០៥ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។ ​ទី​៦​-ឈ្មោះ ​LI WEIMING ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៣ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE២០២៩២០៦ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។ ​ទី​៧​-ឈ្មោះ​ PAN XIADONG ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៧ ជនជាតិ​ចិន កាន់​លិខិត​ឆ្លង​ដែន​លេខ EC២៣០៣៦២១ ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។​ ទី​៨​-ឈ្មោះ ​PAN ZONGJI ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​ED១៦៦៧២០៥ ទិដ្ឋាការ​ប្រភេទ​EI​។ ​និង​ទី​៩-​ឈ្មោះ​ DAI GUANGQIANG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៤ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE៦៣៦៩៥៨៤ ទិដ្ឋាការ​ប្រភេទ EI​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៩​នាក់ ត្រូវបាន​ លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប​ សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu