Ad Code

អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​៥​នាក់ លួច​ធ្វើ​ជំរក​ក្នុងព្រៃ​ជក់​ថ្នាំញៀន​ទៅ​តុលាការ



ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​បញ្ជូន​ជនសង្ស័យ​៥​នាក់ លួច​ធ្វើ​ជំរក​ក្នុង​ព្រៃ​ជក់​ថ្នាំញៀន​ទៅ​តុលាការ​នា​ថ្ងៃទី​៣​ធ្នូ​នេះ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ និង កម្លាំង​សាលាសង្កាត់​ស្ទឹងមានជ័យ​២​បាន​ចុះ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង ១០​និង​៣០​នាទី ថ្ងៃ​សៅរ៍ ទី​០១ ខែធ្នូ ឆ្នាំ២០១៨ ​នៅ​ចំណុច​សំណង់​មិន​រៀបរយ ស្ថិតនៅ​ក្រុម​ទី​៦ ភូមិ​ដំណាក់​ធំ​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រួចមក​។



មន្ត្រី​អាវុធហត្ថ​រាជធានី​និយាយ​ថា ជនសង្ស័យ​ដែល​អាវុធហត្ថ​បង្ក្រាប​បាន​ទី​១.​ឈ្មោះ​ងួន លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​,​ទី​២.​ឈ្មោះ​ចិន សុខ​ហេង ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​,​ទី​៣.​ឈ្មោះ​ពុំ​ពៅ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់ ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​,​ទី​៤.​ឈ្មោះ គឹម រស្មី ភេទ​ប្រុស អាយុ៣២​ឆ្នាំ​ មុខរបរ​រើស​អេតចាយ ស្នាក់នៅ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី​៥.​ឈ្មោះ​ស៊យ វុទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កា​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។

មន្ត្រី​អាវុធហត្ថ​បន្ត​ថា ដកហូត​វត្ថុតាង​រួមមាន ១.​ក្រាម​ស​ថ្លា​ចំនួន​០២ កញ្ចប់​ធំ​ល្មម ,២.​ដាវ​ចំនួន​០៤​ដើម​,៣.​ដែកកេះ​៤​និង​៤.​ដប​ជក់​គ្រឿងញៀន​៤​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​បន្ត​តាម​នីតិវិធី​។ ចំណែក​ជំរក​ត្រូវ​បាន​សមត្ថកិច្ច​ដុត​កម្ទេចចោល ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu