Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​ថ្នាំញៀន​១៣​កញ្ចប់​តូច​ធំ​



​ភ្នំពេញ ​៖ ​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ និង​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេង​៦​ បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន​២​នាក់ ​រួមទាំង​ថ្នាំ​១៣​កញ្ចប់​តូចធំ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ​ព្រឹក​ថ្ងៃទី​៣ ​ខែ​ធ្នូ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ផ្ទះ​លេខ​២១៧៩ ​ក្រុម​៧​ភូមិ​ក្រោលគោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា​ នៅមុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ សមត្ថកិច្ច​ខណ្ឌ​ និង​ប៉ុស្តិ៍ ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​ច្បាស់លាស់​ និង​ឈាន​ទៅ​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​តែម្ដង​។

ជនសង្ស័យ ​ទី​១-​ឈ្មោះ ​យ៉ុង​ ស៊ីបូរ៉ា​ ហៅ​បូរ៉ា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​ មាន​ស្រុកកំណើត​នៅ​ភូមិ​មិត្តភាព​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ​រាជធានី​ភ្នំពេញ។ ទី​២-​ឈ្មោះ ​រ៉ូ​យ៉ាំង ហាំង​ ហៅ​រ៉ូ​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខ​របរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ​ក្រុម​៩ ​ភូមិ​ក្រោល​គោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។

​សម្ភារៈ​ដកហូត​មាន​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​គ្រឿងញៀន​១៣​កញ្ចប់​ ក្នុងនោះ​កញ្ចប់​ធំ​ល្មម​១​កញ្ចប់​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អនុវត្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu