Ad Code

ទេព បូ​ព្រឹក្ស ​ ត្រូវ​ម្ចាស់​ហាង​សមុទ្រ​​​ បង្ក​ហិង្សា​ និង​ប្រើ​ពាក្យ​ប្រមាថ​ បង្ក​ការ​ភ្ញាក់ផ្អើល​កណ្ដាល​ទាំង​យប់



ភ្នំពេញ ​៖ ​​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់​ ខណៈ​​​តារា​ចម្រៀង​ស្រី​វ័យក្មេង​រូប​ស្រស់​សម្បូរ​ក្បាច់​រាំ​កក្រើក​ឆាក ​កញ្ញា​ពេទ្យ បូ​ព្រឹក្ស នា​វេលា​ម៉ោង​ប្រមាណ​ជិត​១១​យប់​ថ្ងៃ​ទី​ ២៥​ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​​បាន​រង​នូវ​អំពើ​ហិង្សា​​ ពី​​សំណាក់​ម្ចាស់​ហាង​សមុទ្រ​​ ​ដែល​មាន​ទីតាំង​ម្តុំ​មន្ទីរពេទ្យ​កុមារ​ជាតិ។

បើ​តាម​ការ​​រៀបរាប់​របស់​កញ្ញា ទេព បូ​ព្រឹក្ស​ តាមរយៈ​ការ​Live​វីដេអូ​យំសោក​ស្ថិត​ក្នុង​សភាព​ភ័យ​ស្លេកស្លាំង​បាន​និយាយ​ថា ​យប់​ហ្នឹង​(២៥​ខែ​ធ្នូ​)​នាង​បាន​មក​ច្រៀង​នៅ​ហាង​ខាងលើ​ ប៉ុន្តែ​បែរជា​ត្រូវ​ម្ចាស់​ហាង​យក​កំប៉ុង​ស្រា​បៀរ​មក​គប់​លើ​ខ្លួន​ ហើយ​ថែមទាំង​ប្រើ​សម្ដី​ឈ្លើយ​ទៀត​។​ ខ្ញុំ​មក​ច្រៀង​តើ​ហេតុអ្វី​បាន​ជា​ម្ចាស់​ហាង​រូប​នេះ ​បាន​និយាយ​ពាក្យ​មិន​សមរម្យ​លើ​ខ្លួន​ដូច្នេះ។

កញ្ញា ទេព បូ​ព្រឹក្ស និយាយ​ទៀត​ថា​ ខ្ញុំ​មិន​ទាន់​បាន​នឹង​ច្រៀង​ផង ​ក៏​ស្រាប់តែ​គេ​ប្រើ​កំប៉ុង​ប៊ី​យ៉ែ​រ​(​ស្រា​បៀរ​)​មក​គប់​លើ​ខ្លួន​ ទាំង​មិន​ដឹង​អ្វី​ឡើយ។ សួរ​ថា​តើ​ស្រុក​ខ្មែរ​មាន​ច្បាប់​ទេ ?​ មើលងាយ​អ្នកចម្រៀង។ ម្ចាស់​ហាង​ហ្នឹង​អស្ចារ្យ​ប៉ុន្មាន​ ហើយ​មាន​លុយ​ប៉ុន្មាន​បានជា​ឡើង​ទៅ​ជេរប្រមាថ​ខ្ញុំ​ដល់​លើ​ឆាក​កប់ៗ​មាត់។

សូម​បញ្ជាក់​ថា ​ភ្លាមៗ​នោះ​ ជន​បង្ក​ហិង្សា​(​ថៅកែ​ហាង​)​ ក៏ត្រូវ​បាន​គេ​រំដោះខ្លួន​ទៅ​បាត់​ដោយ​ទុក​ឲ្យ​កញ្ញា ទេព បូ​ព្រឹក្ស នៅ​យំសោក​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ហាង។

ដូច្នេះ​ដើម្បី​បាន​ជ្រាប​ព័ត៌មាន​កាន់តែ​ច្បាស់​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​ទៅ​ទស្សនា​វីដេអូ​នៃ​ការ​Live​របស់​កញ្ញា ទេព បូ​ព្រឹក្ស ទាក់ទង​ហេតុការណ៍​ខាង​លើ​នេះ ​ជាមួយ​កម្ពុ​ជាថ្មី​ទាំង​អស់​គ្នា។ ព័ត៌មាន​បន្ថែម​កម្ពុជា​ថ្មី​នឹង​បន្ត​ការផ្សាយ​លម្អិត​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ​ដើម្បី​បញ្ជាក់​​បន្ថែម​អំពី​​រឿងរ៉ាវ​ ដែល​តារា​ចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​ថៅកែ​ហាង​ប្រើ​ហិង្សា​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu