Ad Code

លោក​ជា​ ពិសី​ ដឹកនាំ​មន្ត្រី​ចុះ​ផ្សព្វផ្សាយ​គោល​ការណ៍​ សម្តេច​តេ​ជោ​បញ្ចុះ​តម្លៃ​ភ្លើង



ភ្នំពេញ ៖ លោក​ជា ​ពិសី ​អភិបាលខណ្ឌ​ឫស្សី​កែវ បាន​ដឹកនាំ​មន្ត្រី​ដើម្បី​ចុះ​សួរសុខទុក្ខ​ក្នុង​ការ​ផ្សព្វផ្សាយ​គោលការណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្តីពី​ការ​បញ្ចុះ​តម្លៃ​ភ្លើង​ជូន​បងប្អូន​អាជីវករ​កម្មករ​កម្ម​ការិនី​ប្រើប្រាស់​តាម​តម្លៃ​របស់​រដ្ឋ នៅ​ត្រឹម​តែ​៧៤០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ចាប់ពី​ខែមករា ឆ្នាំ​២០១៩​តទៅ។



ការ​ចុះ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ផ្សារ​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ។

នា​ឱកាស​នោះ​ លោក​បាន​មានប្រសាសន៍​ទៅកាន់​បងប្អូន​អាជីវករ​ថា បច្ចុប្បន្ន​សេវា​អគ្គិសនី ដែល​ក្រុម​អាជីវករ​ប្រើប្រាស់​តាម​តូប​ផ្សារ​នីមួយៗ ទូទាំង​រាជធានី​ភ្នំពេញ មានតម្លៃ​ចាប់ពី​១,២០០រៀល រហូតដល់​ទៅ​១,៥០០​រៀល ប្រាកដ​ណាស់ ហើយ​នៅ​ខែមករា​ដើមឆ្នាំ​២០១៩​ដ៏​ខ្លី​ខាងមុខនេះ​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ ដែល​សម្តេច​តែងតែ​គិតគូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នឹង​ត្រូវ​បញ្ចុះតម្លៃ​មក​នៅត្រឹម​៧៤០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ជា​ប្រភេទ​ពាណិជ្ជកម្ម​ធុន​តូច​។



លោក​លើកឡើង​ផង​ដែរ​ថា ​នេះ​គឺជា​គោលនយោបាយ​ក្រោម​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រាប់​ទុកជា​កាដូ​ឆ្នាំ​ថ្មី​ជូន​អាជីវករ នា​ខែមករា ឆ្នាំ​២០១៩​ខាងមុខ។



ជាមួយគ្នា​នោះ​លោក ជា ពិសី ក៏បាន​លើកឡើង​ថា កន្លងមក​បងប្អូន​អាជីវករ​លក់ដូរ​តាម​តូប​បណ្តា​ផ្សារ​នានា ប្រើប្រាស់​អគ្គិសនី​ពី​អ្នកម៉ៅការ​ឯកជន ដែល​តូប​ខ្លះ​ត្រូវ​បង់​ក្នុង​តម្លៃ ១២០០​រៀល ទៅ​១៥០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​នោះ បាន​បញ្ចុះតម្លៃ​សមរម្យ​ហើយ មក​នៅត្រឹមតែ​៧៤០​រៀល​ប៉ុណ្ណោះ នៅក្នុង​ខែមករា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​សម្រាល​ដោះ​បន្ទុក​ចំណាយ​របស់​អាជីវករ​លក់ដូរ​ទាំងអស់គ្នា ដែល​ជា​គោលនយោបាយ​ផ្ដួចផ្ដើម​គិតគូរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu