អំពើហិង្សាដោយកាំភ្លើងប្រឆាំងនឹងសមាជិកសភា ការរិះគន់ឥតឈប់ឈរដោយផ្ទាល់ពីប្រធានាធិបតីអាមេរិកនិងការយាយីលើមន្ត្រីសាធារណៈ ហើយមានកញ្ចប់គួរឲ្យសង្ស័យជាច្រើនដែលមួយចំនួនមានផ្ទុកគ្រឿងផ្ទុះកំណត់គោលដៅលើអ្នកប្រជាធិបតេយ្យល្បីឈ្មោះ។
ទីក្រុងវ៉ាស៊ីនតោននិងភាគច្រើននៃប្រទេសអាមេរិកបានទទួលរងនូវបរិយាកាសនយោបាយបំពុលខ្លាំង។ តើនរណានិងអ្វីដែលត្រូវស្តីបន្ទោស?
តើយើងមកទីនេះដោយរបៀបណា?
នយោបាយអាមេរិកបានរាំងស្ទះអស់រយៈពេល២០០ឆ្នាំដោយប្រធានាធិបតីបួននាក់ត្រូវបានគេធ្វើឃាត។ សង្គ្រាមវៀតណាមនិងរឿងអាស្រូវ Watergate គឺជាចំណុចក្តៅ។ អគារសហព័ន្ធត្រូវបានបំផ្ទុះគ្រាប់បែក។
ក្រុមអ្នកជំនាញបានចង្អុលទៅទសវត្សរ៍ឆ្នាំ១៩៩០ថាជាការបង្កើតសម័យទំនើបហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺតំណែងប្រធានាធិបតីរយៈពេលប្រាំបីឆ្នាំដ៏ច្របូកច្របល់របស់លោក Bill Clinton។
Anita McBride ជំនួយការរបស់ប្រធានាធិបតី George W. Bush ដែលបច្ចុប្បន្នជានាយកប្រតិបត្តិនៅឯសាកលវិទ្យាល័យអាមេរិកបានប្រាប់ AFP ថា “ការប្តឹងចោទប្រកាន់លោក Bill Clinton ខណៈពេលដែលគាត់ស្ថិតនៅសេតវិមានហើយអ្វីដែលអ្នកសាធារណរដ្ឋបានធ្វើនៅពេលនោះ ខ្ញុំពិតជាគិតថា វាបានបង្កើតនូវវដ្តដ៏សាហាវយង់ឃ្នងដែលឥឡូវនេះយើងកំពុងស្ថិតនៅ”។
បន្ថែមទៅនឹងការបំពុលទាំងនេះគឺមានការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០០០របស់លោកប្រធានាធិបតី George W. Bush និងការលុកលុយនៅមជ្ឈិមបូព៌ារបស់គាត់ក្រោយថ្ងៃទី១១ខែកញ្ញា ។ ក្រោយមក លោក Obama បានធ្វើឲ្យមានភាពតានតឹងខាងពូជសាសន៍។
សមាជិកសភាគណបក្សប្រជាធិបតេយ្យម្នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងឆ្នាំ២០១១។
តើត្រូវស្តីបន្ទោសលោក TRUMP ឬ?
សីតុណ្ហភាពនយោបាយបានកើនឡើងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះចាប់តាំងពីលោក TRUMP បានប្រកាសអំពីបេក្ខភាពរបស់គាត់។
លោក John Pitney សាស្ត្រាចារ្យផ្នែកនយោបាយអាមេរិកនៅមហាវិទ្យាល័យ Claremont McKenna បានលើកឡើងថា “លោក Trump គឺជាអ្នកទទួលខុសត្រូវច្រើនចំពោះបរិយាកាសនាពេលបច្ចុប្បន្ន”។ លោកបានបន្ថែមថា មហាសេដ្ឋីរូបនេះបានរស់នៅក្នុងភាពខ្មៅងងឹតនៃបន្ទាត់វោហាសាស្ត្រ។
ក្នុងនាមជាប្រធានាធិបតី គាត់បានតស៊ូប្រឆាំងនឹងគូប្រជែងយ៉ាងខ្លាំងក្លា។
គាត់បានសរសើរអ្នកគាំទ្រដែលប្រើអំពើហិង្សានៅក្នុងការប្រមូលផ្តុំគ្នា, ការបរាជ័យក្នុងការថ្កោលទោសយ៉ាងឆាប់រហ័សចំពោះពួកណាហ្ស៊ីសម័យទំនើបដែលបានសម្លាប់អ្នកប្រឆាំងនៅទីក្រុង Charlottesville ក្នុងឆ្នាំ២០១៧និងហៅអ្នកកាសែតថាជា “សត្រូវរបស់ប្រជាជន”។
តើអ្នកប្រជាធិបតេយ្យមិនត្រូវទទួលខុសត្រូវទេឬ?
អ្នកប្រជាធិបតេយ្យមួយចំនួនបានជំរុញឲ្យមានសកម្មភាពឈ្លានពានប្រឆាំងនឹងលោក Trump និងក្រុមរបស់គាត់។
សមាជិកសភារដ្ឋកាលីហ្វ័រនីញ៉ាលោក Maxine Waters បានប្រាប់ក្រុមអ្នកគាំទ្រកាលពីខែមិថុនាឲ្យជំរុញមន្ត្រីគណៈរដ្ឋមន្ត្រីបរិភោគអាហារឬដើរផ្សារជាសាធារណៈ។
អតីតនាយក CIA លោក John Brennan បានហៅអាកប្បកិរិយារបស់លោក Trump ជាមួយសមភាគីរុស្សីលោក Vladimir Putin នៅឆ្នាំនេះថា “គ្មានអ្វីខុសពីការក្បត់ជាតិទេ” ដែលជាហេតុធ្វើឲ្យសេតវិមានឹងសម្បា។
លោកស្រី Clinton បានបង្កើតភាពតានតឹងក្នុងខែនេះនៅពេលលោកស្រីនិយាយថា “សេចក្តីគោរពអាចចាប់ផ្តើមជាថ្មី” នៅពេលគណបក្សប្រជាធិបតេយ្យបានកាន់កាប់ការគ្រប់គ្រងសភាឡើងវិញ៕ AFP
Source: Kampuchea Thmey Daily
0 Comments