Ad Code

រយៈពេល​ជាង​៣​ខែ​ នគរបាល​ខណ្ឌដូនពេញ​បង្ក្រាប​គ្រឿងញៀន​២៥​ករណី និង​ឃាត់​មនុស្ស​ជាង​៥០​នាក់​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​នគរបាល​ខណ្ឌ​ដូនពេញ​ប្រាប់​ឲ្យ​ដឹងថា រយៈ​ពេល​ជាង​៣​ជាង​ខែ ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន សរុប​២៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី ប្រមាណ​៥២​នាក់ ក្នុងនោះ​ស្រី​១១​នាក់ )។​

មន្ត្រីនគរបាល​ខណ្ឌដូនពេញ​ប្រាប់​បន្តថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំង​២៥​ករណី​នោះ ដក​ហូត​ថ្នាំញៀន ប្រភេទ ក្រាម​ពណ៌ស​ថ្លា ប្រមាណ​១៦៦​កញ្ចប់​តូច និង ២៦​កញ្ចប់​ធំ ទម្ងន់​សរុប ២៩៤,១១​ក្រាម កញ្ឆា​ក្រៀម​១​កញ្ចប់ ទម្ងន់​៦,១១​ក្រាម ទូរស័ព្ទ​ដៃ ចំនួន​១៣​គ្រឿង កាបូបដៃ​៤ លុយ​ខ្មែរ ចំនួន​១១៤,០០០​រៀល ថង់​ប្លាស្ទិក​មួយ​ចំនួន ប្រអប់​ជ័រ​១ ម៉ូតូ​ចំនួន​៨​គ្រឿង បំពង់​ជ័រ​៥ ​ដប​ទឹក​សុទ្ធ​៣ កាបូបស្ពាយ​១ ស្រោមដៃ​១​គូ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​២​គ្រឿង ដាវ ចំនួន​១​ដើម និង​កុំព្យូទ័រ ចំនួន​៨​គ្រឿង។​

ប្រភព​ព័ត៌មាន​ប្រាប់​បន្តទៀតថា បទល្មើស​គ្រឿងញៀន​ទាំង ២៥​ករណី ដែល​បាន​បង្ក្រាប​នេះ គឺ​គិត​ចាប់ពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូតមកដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​នោះ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​៦​ករណី ឃាត់​ជនសង្ស័យ​១៨​នាក់ ( ស្រី​៥​នាក់ )។

ជួញដូរ​ដោយ​ខុសច្បាប់​១០​ករណី ឃាត់​ជនសង្ស័យ​១០​នាក់ ( ២​នាក់)។ ជួញដូរ និង ប្រើប្រាស់ ដោយ​ខុសច្បាប់​៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២២​នាក់ ( ស្រី៤​នាក់ )។ រក្សាទុក ដោយ​ខុសច្បាប់ ឃាត់​ជនសង្ស័យ២​នាក់ ( ប្រុស )។​

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ជនសង្ស័យ​៥​នាក់ ជា​មុខសញ្ញា​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ដូន​ពេញ បង្ក្រាប​ជាក់ស្ដែង​ដកហូត​ថ្នាំញៀន តូច ធំ ប្រមាណ​៣៤​កញ្ចប់ រួម​ទាំង​វត្ថុតាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត នៅ​ចំណុច​ក្រុម​៤៣ ភូមិ​០៨ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

ជនសង្ស័យ​ទាំង​០៥​នាក់ រួមមាន ៖
១/-​ឈ្មោះ សួន សុខ​ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១០៩ ផ្លូវ​១៣០ សង្កាត់​ផ្សារ​ចាស់ មុខរបរ​មិន​ពិត (​ជួញដូរ​គ្រឿងញៀន​។​
២/-​ឈ្មោះ ហម ឆដា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១០៥ ផ្សារ​ដឹ​ហ្គោ សង្កាត់​អូរឫស្សី ខណ្ឌ​៧​មករា មុខរបរ​មិន​ពិត (​ជួញដូរ​គ្រឿងញៀន​)​។​
៣/-​ឈ្មោះ ជា សំរេច ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ មុខរបរ​មិន​ពិត (​ប្រើប្រាស់​គ្រឿងញៀន )។​
៤/-​ឈ្មោះ តុ​ប វុ​ធ្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៨៤ ផ្លូវ​១០៧ ភូមិ​០៤ សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា មុខរបរ​មិន​ពិត ( ប្រើប្រាស់​គ្រឿងញៀន​)។ ៥/​ឈ្មោះ ម៉ុ​ច ចន្ទ​តា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​៣ មុខរបរ​មិន​ពិត (​ប្រើប្រាស់​គ្រឿង​ញៀន​)​។

ចំណែក វត្ថុតាង​ចាប់យក រួមមាន ១/-​ក្រាម​ពណ៌ស​ថ្លា (​គ្រឿងញៀន​) ចំនួន​៣៤​កញ្ចប់ (​ធំ​ចំនួន​០២​កញ្ចប់ តូច​៣២​កញ្ចប់​។​ ២/​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន០១​គ្រឿង។ ៣/-​ឧបករណ៍​ប្រើប្រាស់​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន។ ៤/-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព​មួយចំនួន​។ ៥/-​ដាវ​កែច្នៃ ចំនួន​០១​ដើម។​

ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ដូនពេញ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu