Ad Code

សមត្ថកិច្ច​ចម្រុះ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ​និង​ប្រទះឃើញ​ឈើ​មួយចំនួនធំ​



​រតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ដ៏​ធំ​មួយ​ នៅ​ស្រុក​តា​វែង​ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ជា​មុខសញ្ញា​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿង​ញៀន​យ៉ាងសកម្ម​នៅ​ក្នុង​ស្រុក​តា​វែង​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ នៅ​ចំណុច​ផ្ទះ​មុខសញ្ញា​ជនសង្ស័យ ស្ថិតនៅ​ក្នុង​ភូមិ​តា​វែង​លើ ឃុំ​តា​វែង ស្រុក​តា​វែង​។​

​មន្ត្រី​នគរបាល​ដែល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី វ៉ាន់ សង្វា​ត់ ស្នងការ​រង​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ​ រក​ឃើញ​ឈើប្រណិត​មួយចំនួន ​និង​រឹបអូស​យកមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​។​

​មន្ត្រីនគរបាល​បន្តថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ថ្លឹង​ឈើ​សុ​ក្រំ​ចំនួន​១៥​សន្លឹក ស្មើនឹង​៧ ផ្លាន និង​ឈើ​ធ្នង់​ចំនួន​៩,២៥​គីឡូក្រាម​ផង​ដែរ​។​

សូម​បញ្ជាក់​ថា នេះ​ដោយសារ​លោកស្នងការ​ស្នងការ​រង​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រ៉ឹង​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​បទល្មើស​ផ្សេងៗ​នៅក្នុង​ខេត្ត​រតនគិរី​ចុះ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu