Ad Code

ជិះ​ម៉ូតូ​ឡើង​ជែង​មិន​ប្រយ័ត្ន បុក​ម៉ូតូ១គ្រឿង​ទៀត ស្លាប់​ខ្លួនឯង​



បាត់ដំបង ៖ បុរស​ជនជាតិ​ឥស្លាម​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង បន្ទាប់ពី​បុរស​រូបនេះ បាន​បើក​បរ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​គេ​បាន​ឡើង​ជែង​គោយន្ត​ ហើយ​បាន​ពើបប្រទះ​ជាមួយនឹង​ម៉ូតូ១​គ្រឿង​ទៀត ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​មកពី​មុខ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បានកើត​ឡើង នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង៩​ព្រឹក នៅ​ចំណុច​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​2017​ពាក់​ស្លាក​លេខ បាត់ដំបង​1AA-4679 ជាមួយ​ម៉ូតូ​ម៉ាក​វេ​វ​ ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ ​បាត់ដំបង 1A-1745 ។​

​តាម​ការអះអាង​ពីសា​ក្សី​បានឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ភាគី​ម៉ូតូ​វេ​វ​ ដែល​បើកបរ​ដោយ​ឈ្មោះ ស្លេះ សា​លីម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​រស់នៅ​ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ បាន​បើកបរ​ពី​លិច​ទៅ​កើត លុះដល់​ត្រង់ចំណុច​ខាងលើ​ក៏បាន​ឡើង​ជែង​គោយន្ត ហើយក៏​បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​ឌ្រី​ម ដែល​បើកបរ​ដោយ ឈ្មោះ ប៉ក់​ ស៊ីណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ ភូមិឈូង​ត្រដក់ ឃុំ​រកា ស្រុក​សង្កែ បណ្តាលឲ្យ​ស្លាប់​ភាគី​ជនជាតិ​ឥស្លាម ដោយឡែក​ភាគី​ម្ខាង​ទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ។​

​បច្ចុប្បន្ន​ ក្រោយពេល​កើតហេតុ សព ​ត្រូវ​បានប្រគល់​ទៅឲ្យក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​ហើយ ដោយឡែក​ មធ្យោបាយ​ធ្វើដំណើរ​ ទាំង២គ្រឿង​ក៏​ត្រូវបាន​សមត្ថកិច្ច​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu