លោក Gary Neville គឺជាអតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Man Utd បាននិយាយថា តារាបាល់ទាត់ Raheem Sterlingរបស់ក្លិប Man Cityបានអត់ធ្មត់នឹងការបំពានជាតិសាសន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលដែលមានការបំពានមកលើរូបលោកដោយក្រុមអ្នកគាំទ្ររបស់ក្លិប Chelsea។
កីឡាករ Sterlingបានក្លាយជាកម្មវត្ថុនៃការបំពានដោយជាតិសាសន៍ ពីក្រុមអ្នកគាំទ្រ Chelseaអំឡុងបរាជ័យ០-២របស់ក្រុម Man Cityនៅក្នុងទឹកដី Stamford Bridge ។
ក្រុម Chelseaបានព្យួរឈ្មោះក្រុមអ្នកគាំទ្រ៤នាក់ ខណៈពេលដែលពួកគេបន្តការស៊ើបអង្កេតលើឧប្បត្តិហេតុដែលបានកើតឡើង។
លោក Nevilleដែលបានធ្វើការជាមួយកីឡាករ Sterlingអំឡុងពេលវេលារបស់លោកជាអ្នកជំនួយការអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Roy Hodgson បាននិយាយថា ការបំពាននៅក្លិប Chelsea វាមិនមែនជាលើកដំបូងនោះទេ ដែលខ្សែបម្រើស្លាបរបស់ក្លិប Man Cityម្នាក់នេះ រងការបំពានដោយជាតិសាសន៍ពីក្រុមអ្នកគាំទ្រនោះ ។
លោក Neville បានប្រកាសឲ្យដឹងថា កីឡាករ Sterlingបានទាក់ទងមកគាត់ដើម្បីសុំការណែនាំ អំឡុង Euro 2016 ពេលដែលការបំពានកើតមានពីក្រុមអ្នកគាំ និងសារព័ត៌មានសម្រាប់ទម្រង់លេងអន់របស់គាត់។
លោក Neville បន្តទៀតថា មុនពេលការប្រកួតចាប់ផ្តើម គាត់ពិតជាជិនណាយខ្លាំងណាស់។ យើងដឹងច្បាស់ថា មានក្រុមអ្នកគាំទ្រ វាយប្រហារមកលើរូបគាត់ កុំថាឡើយសារព័ត៌មាន៕
Source: Kampuchea Thmey Daily
0 Comments