Ad Code

​អត្តពលិក ​ប្រមាណ​៣០០​នាក់​ ចូលរួម​រត់​ប្រ​ណាំ​ង​ប្រជែង​វគ្គ​ឧបសគ្គ​ដំបូង​ នៅ​កម្ពុជា​



ភ្នំពេញ ​៖ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​អត្តពលិក អ្នកស្ម័គ្រចិត្ត​ប្រមាណ​៣០០​នាក់ បាន​ចូលរួម​រត់​ប្រណាំង​ប្រជែង​វគ្គ​ដ៏​មាន​ឧបសគ្គ​ដំបូងបង្អស់​នៅ​កម្ពុជា​លើ​ចម្ងាយ​ផ្លូវ​១​គីឡូម៉ែត្រ​ ក្រោម​ការរៀបចំ​ដោយ​ក្រុមហ៊ុន The Idea Consultancy Co., Ltd. នៅក្នុង​កម្មវិធី​Break through Barriers Dash ដែលជា​ការ​ប្រណាំង​ប្រជែង​ឧបសគ្គ​ដំបូង​របស់​ប្រទេស​កម្ពុជា​។​

កម្មវិធី​រត់ប្រណាំង​វគ្គ​ដំបូងបង្អស់​របស់​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨ គេ​សង្កេតឃើញ​អត្ត​ព​លិ​ក ឬ​កីឡាករ ដែល​ចូលរួម​ប្រណាំង ដើម្បី​រត់​ឆ្លង​ដំណាក់កាល​ដែលជា​ឧបសគ្គ​នៅខាងមុខ​យ៉ាងច្រើន​។ មាន​ទាំង​អត្ត​ព​លិ​ក​នារី និង​បុរស​បាន​ប្រើ​ទាំង​កម្លាំងកាយ​ចិត្ត ក្នុង​ការឡើង​របង​ដែក បន្ទះក្ដារ ដែលជា​កន្លែង​ឧបសគ្គ​សម្រាប់​ការប្រកួត​។

អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា​ ការ​ប្រកួត​នេះ​ គឺ​ជាការ​ប្រណាំង​សម្រាប់​ក្រុមគ្រួសារ ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​អត្ត​ព​លិ​ក​អ្នករត់​ប្រណាំង និង​យុវជន​ក្មេងៗ ជាមួយនឹង​បេសកកម្ម​ ដើម្បី​លើក​កម្ពស់​សុខភាព​នៅ​ទីក្រុង​ដ៏​មមាញឹក​នេះ​។

ការប្រណាំង​មួយ​ប្រភេទ​នេះ​ត្រូវបាន​ឧបត្ថម្ភ​ជំនួយ​ដោយ​ម៉ាក​សំលៀកបំពាក់​កីឡា​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក Under Armour រៀបចំ​ដោយ The Idea Consul tancy និង​បាន​ធ្វើឡើង នៅឯ AISPP ដែលជា​សាលា​មាន​ទំហំ ៤ ហិកតា ជិត​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ២ សាខា​សែន​សុខ។ វគ្គ​ឧបសគ្គ​ចម្ងាយ១គីឡូម៉ែត្រ​នេះ ​មាន​ឧបសគ្គ​ចំនួន​៨ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Hiruscar, Fly Phnom Penh, True Money, Rise Fitness, Pepsi, Under Armour, Sabay Media និង Sting​។ អ្នកឈ្នះ​ជ័យលាភី ​នៃ​ការប្រណាំង​ទទួល​បាន​ទឹកប្រាក់​ជាង​១​លាន​រៀល ​ក្នុង​រង្វាន់ ,​សំបុត្រ​ទ្រី​ប៉ូ​លីន​ផាក និង​រង្វាន់​ជាច្រើន​ទៀត​។​

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ ក្រុមហ៊ុន The Idea Consultancy Co., Ltd.បាន​បើក​ហាង​លក់​សំលៀកបំពាក់​កីឡា UA (Walmax Sports ) ស្ថិតនៅក្នុង​ផ្សារ​អ៊ី​អន​២ សាខា​ខណ្ឌ​សែន​សុខ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ក្រុម​កីឡាករ កីឡាការិនី និង​ក្រុមគ្រួសារ​ដែល​មកជា​មួយ​ចូលរួម​ជ្រើសរើស​ទិញ​សំលៀកបំពាក់​កីឡា​តាម​តម្រូវការ​ក្នុងតម្លៃ​សមស្រប​។​

សូមបញ្ជាក់ ហាង​លក់​សំលៀកបំពាក់​កីឡា Walmax Sports បាន​បើក​ដំបូង​នៅ​ខេត្ត​សៀមរាប ​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៧ បន្ទាប់មក​គឺ​ហាង​ប្រេន​ហោ​ស្ស៍ UA ដំបូង​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង​ផ្សារ​អ៊ី​អន​២ សាខា​ខណ្ឌ​សែន​សុខ​។​

ចំណែក The Idea ជា​ក្រុមហ៊ុន​សង្គម​មួយ ដែលមាន​ក្រុម​អ្នកពិគ្រោះ​យោបល់​អាជីវកម្ម​ពហុ​វិន័យ អ្នក​វិភាគ​ទិន្នន័យ អ្នក​ឌី​ហ្សា​ញ ពហុ​ព័ត៌មាន វិស្វករ​គម្រោង អ្នកនិពន្ធ អ្នក​បណ្ដុះបណ្ដាល និង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​។ The Idea បានរៀបចំ និង​អនុវត្ត​ដំណោះស្រាយ​សម្រាប់​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល សហគ្រាស​សង្គម និង​សាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu