Ad Code

អ្នកគ្រូ​ក្រមុំ ​ជិះ​ម៉ូតូ​ប្រញាប់​ចូល​សាលា ​ជ្រុល​បុក​គូទ​ម៉ូតូ​កូនសិស្ស​ពីក្រោយ​សន្លប់​ឈឹង​



ភ្នំពេញ ​៖​ នារី​វ័យក្មេង​ ដែល​ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​មួយ ​​ជិះ​ម៉ូតូ​ម៉ាក​ស្កូពីមួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន​ប្រញាប់​ចូល​បង្រៀន​សិស្ស តែ​មិន​សម​ដូច​បំណង​បែរ​ជា​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ធូ​ដេ ជិះ​ដោយ​ក្មេងស្រី​សិស្សសាលា​ជ​ម្ជូ​វ័​ន្ដ បណ្តាល​ឲ្យ​ដួល​រង​របួស​សន្លប់​ស្ដូក​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ចូល​ភូមិ​ព្រៃ​ល្វា ត្រង់ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែន​ជ័យ។

នារី​រងគ្រោះ​សន្លប់​ស្តូក នៅ​កន្លែង គ្រាន់តែ​ដឹងថា​ជា​អ្នកគ្រូ​បង្រៀន​នៅ​សាលា​ឯកជន​មួយ​ ​នៅ​ក្បែរ​​នោះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កូពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-5270 ។ ចំណែក ក្មេងស្រី​រងគ្រោះ ជា​ភាគី​ម្ខាង​ទៀត មាន​គ្នា​២​នាក់ ជា​សិស្សសាលា ថ្នាក់​ទី​១១ វិទ្យាល័យ បណ្តុះបណ្តាល​បច្ចេកទេស និង​ចំណេះ​ទូទៅ ជម្ពូ​វ័​ន្ដ មាន​ទីលំនៅ ភូមិ​ដំណាក់​ធំ​៣ សង្កត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រងរបួស​ស្រាល បែក ចង្កា ជិះ​ម៉ូតូ ម៉ាក ធូ​ដេ ពណ៌​ស្លែ គ្មាន​ស្លាក​លេខ។

តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ក្មេងស្រី​សិស្សសាលា ជម្ពូ​វ័​ន្ដ ជិះ​ម៉ូតូឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​អ្នកគ្រូ ​​ ​ជិះ​ម៉ូតូ​ស្កូ​ពី បោល​យ៉ាង​លឿន ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា ប្រញាប់​ចូល​បង្រៀន​សិស្ស ដល់​ចំណុច​ខាងលើ ​​បត់​ឆ្លងផ្លូវ​វឹង​ ក៏​ជ្រុល​ទៅបុក​គូទ​ម៉ូតូ​ធូ​ដេ បណ្តាល​ឲ្យ​ដួលសន្លប់​ខ្លួនឯង ចំណែក​ក្មេងស្រី​សិស្សសាលា​រងរបួស​ស្រាល។​

ក្រោយ​កើតហេតុ ត្រូវបាន លោកគ្រូ អ្នកគ្រូ រួម​សាលា​ជាមួយ​ជួយ​លើក​បីត្រកង​ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​គ្លីនិក​ឯកជន ឡាំ​ប៊ុនថន​ដោយ​ខ្លួនឯង​ចំណែក​ក្មេងស្រី​សិស្សសាលា របួសស្រាល ត្រូវបាន​សមត្ថកិច្ច​ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​បន្តដំណើរ​ជាមួយ​មិត្ត​ភក្ដិ ដើម្បី​ចូល​សាលារៀន។ ដោយឡែក ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu